ទម្លាយមូលហេតុ Angelina Jolie ដាក់លក់ផ្ទះតម្លៃ ២៥ លានដុល្លារនៅអាមេរិក និងចង់មករស់នៅកម្ពុជាវិញ

តារាសម្តែងហូលីវូដ Angelina Jolie ត្រូវបានរាយការណ៍ថា បានដាក់លក់ផ្ទះរបស់ខ្លួននៅ Los Angeles (LA) សហរដ្ឋអាមេរិក ហើយកំពុងរៀបចំទំព័រជីវិតថ្មីយ៉ាងស្ងប់ស្ងាត់នៅប្រទេសកម្ពុជា។

ថ្មីៗនេះ សារព័ត៌មានកម្សាន្តអាមេរិក People បានដកស្រង់ប្រភពមួយ ដោយបញ្ជាក់ថា “Angelina Jolie កំពុងរៀបចំចាប់ផ្តើមជំពូកថ្មីទាំងស្រុង នៅពេលដែលឆ្នាំថ្មីចាប់ផ្តើម”។

សារព័ត៌មាន People ធ្លាប់បានរាយការណ៍កាលពីខែសីហា ឆ្នាំ២០២៥ ថាតារាស្រីវ័យ ៥០ ឆ្នាំរូបនេះកំពុងរៀបចំផ្លាស់ទៅរស់នៅក្រៅសហរដ្ឋអាមេរិក ដោយនៅពេលនោះ ប្រភពជិតស្និទ្ធមួយបានឱ្យថា៖ “Jolie មិនដែលចង់រស់នៅតែនៅ LA ទេ គ្រាន់តែគាត់គ្មានជម្រើស ដោយសារតែបញ្ហាទាមទារសិទ្ធិ​អាណាព្យាបាលកូនជាមួយអតីតស្វាមី Brad Pitt”។ គាត់មានគម្រោងផ្លាស់ទៅរស់នៅប្រទេសថ្មីភ្លាមៗនៅពេលដែលកូនភ្លោះពៅ Knox និង Vivienne មានអាយុ ១៨ ឆ្នាំនៅឆ្នាំក្រោយ”។

ប្រភពបញ្ជាក់ថា Angelina Jolie មានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ហើយរស់នៅក្នុងប្រទេសកម្ពុជា និងអឺរ៉ុប។ សារព័ត៌មាន Page Six បានរាយការណ៍ថា៖ “Jolie នឹងដំណើរការការហាងសម្លៀកបំពាក់ Atelier Jolie ទីក្រុងញូវយ៉កនៅឆ្នាំនេះ ខណៈពេលដែលគាត់នឹងបែងចែកពេលវេលារវាងអឺរ៉ុប និងកម្ពុជា ដែលជាប្រទេសដែលគាត់បានចាត់ទុកថាជាផ្ទះទីពីរជាយូរមកហើយដើម្បីការពារភាពឯកជន ខណៈគាត់មានសញ្ជាតិខ្មែរស្រាប់”។

Jay Benjamin ជាតារាសម្តែង និងផលិតករម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ Jolie តាំងពីឆ្នាំ ២០០៥ បាននិយាយថា៖ “Jolie ព្យាយាមនៅឱ្យឆ្ងាយពីស្ថានភាពច្របូកច្របល់តាមដែលអាចធ្វើទៅបាន។ មធ្យោបាយតែមួយគត់ដើម្បីសម្រាក សូម្បីតែបណ្តោះអាសន្នក៏ដោយ គឺត្រូវចាកចេញ។ គាត់នឹងទៅទីនោះដើម្បីសម្រាក និងផ្តោតតែលើការមើលថែផ្លូវចិត្ត និងបំណងប្រាថ្នារបស់គាត់”។

សូមបញ្ជាក់ថា អចលនទ្រព្យដែលតារាសម្ដែង Angelina Jolie បានចុះបញ្ជីសម្រាប់លក់គឺវិមាន Cecil B. DeMille នៅសង្កាត់ Los Feliz ទីក្រុង Los Angeles។ សាងសង់ក្នុងឆ្នាំ ១៩១៣ លំនៅឋានប្រណីតនេះមានទំហំ ១០២២ ម៉ែត្រការ៉េ មានបន្ទប់គេងចំនួនប្រាំមួយ បន្ទប់ទឹកចំនួនដប់ ចង្ក្រានកម្តៅចំនួនបួន និងបន្ទប់ក្រោមដីមួយ។ ដើមឡើយ ផ្ទះនេះត្រូវបានគេស្គាល់ថាជាផ្ទះរបស់អ្នកដឹកនាំរឿងហូលីវូដ Cecil B. DeMille ដែលបានរស់នៅទីនោះប្រហែល ៤០ ឆ្នាំរហូតដល់លោកស្លាប់នៅឆ្នាំ ១៩៥៩។ Jolie បានទិញផ្ទះនេះក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃ ២៤,៥ លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា អ្នកស្រី Angelina Jolie មានកូនប្រាំមួយនាក់ ដោយកូនប្រុសច្បង Maddox គឺជាកូនចិញ្ចឹមជនជាតិខ្មែរ។ បន្ទាប់ពីការលែងលះ កូនៗទាំងអស់រស់នៅជាមួយអ្នកស្រី និងត្រូវបានគេរាយការណ៍ថាមិនមានទំនាក់ទំនងជាមួយឪពុករបស់ពួកគេ គឺតារាសម្ដែង Brad Pitt នោះទេ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច



Leave a Reply

Your email address will not be published.Required fields are marked *