អ្នកណាខ្លះនៅចាំ? ក្រុមចម្រៀង F4 តៃវ៉ាន់គ្រោងវិលត្រលប់ជុំគ្នាម្ដងទៀតលើកដំបូងក្រោយរយៈពេល ១៣ឆ្នាំ

យោងតាមរបាយការណ៍ផ្តាច់មុខពីប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ Mirror Media បានឱ្យដឹងថា ក្រុមចម្រៀង F4 ពីខ្សែភាពយន្តភាគតៃវ៉ាន់ដ៏ពេញនិយមរឿង “Meteor Garden” នឹងវិលត្រលប់មកជួបជុំគ្នាម្ដងទៀត សម្រាប់សម្តែងនៅឆ្នាំ ២០២៦ ជាលើកដំបូងចាប់តាំងពីការសម្ដែងរួមគ្នាលើកចុងក្រោយរបស់ពួកគេកាលពីឆ្នាំ ២០១៣ ។

ចាប់ផ្ដើមចាក់ផ្សាយដំបូងក្នុងឆ្នាំ ២០០១ “Meteor Garden” គឺជារឿងភាគបែបមនោសញ្ចេតនា និយាយពីក្មេងស្រីជំទង់ក្រីក្រម្នាក់ឈ្មោះ សាន់ឆាយ សម្តែងដោយតារាស្រី Barbie Hsu នៅពេល​ផ្លាស់ចូលរៀននៅក្នុងសាលាអ្នកមាន។

ក្នុងរឿងនោះ F4 គឺជាក្រុមមិត្តភ័ក្ដិ៤នាក់ដែលប្រមូលផ្ដុំដោយនិស្សិតមានទ្រព្យសម្បត្តិ និងមានឥទ្ធិពលគ្រប់គ្រងសាលា៖ តាវមិញស៊ឺ ហួចាឡឺយ ម៉ីជូ និងស៊ីមិន ដែលសម្តែងដោយ Jerry Yan, Vic Chou, Vanness Wu និង Ken Chu។

បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងក្លានៅអាស៊ី តារាទាំងបួនរូបក៏បានបន្តប្រើឈ្មោះ F4 ហើយបង្ហាញខ្លួនជាក្រុម Boy Band។ រហូតដល់ឆ្នាំ២០០៩ ពួក​គេ​បាន​រំសាយ​ក្រុម​ជា​ផ្លូវ​ការ ប៉ុន្តែ​បាន​ជួបជុំ​គ្នា​ម្តង​ទៀត​ក្នុង​ឆ្នាំ ២០១៣ ដើម្បី​សម្តែង​បទ​ចម្រៀង Meteor Shower នៅកម្មវិធី Jiangsu TV Spring Festival Gala។

បន្ទាប់​ពី​រំសាយ​ក្រុម សមាជិក​ម្នាក់ៗ​បាន​បន្ត​អាជីព​រៀង​ខ្លួន ដោយក្នុងនោះ Jerry Yan បាន​ត្រឡប់​មក​សម្ដែង​វិញ​ហើយ​បាន​សម្ដែង​ក្នុង​រឿង The Forbidden Flower (ឆ្នាំ២០២៣) ស្របពេល Vic Chou ថ្មីៗនេះ បានបង្ហាញខ្លួននៅក្នុងរឿង The World Between Us 2 ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងខែវិច្ឆិកា។ Vanness Wu បានចេញអាល់ប៊ុមភាសាអង់គ្លេសដំបូងរបស់ខ្លួនក្នុងឆ្នាំ ២០២២ ហើយបានចូលរួមក្នុងកម្មវិធីផ្សេងៗជាច្រើន ខណៈពេលដែល Ken Chu ងាកទៅផ្ដោតលើការ Live សម្រាប់ការលក់អនឡាញ។

គួររំឭកដែរថា តួឯកស្រីក្នុងរឿង Meteor Garden គឺតារាសម្ដែង Barbie Hsu បានទទួលមរណភាពកាលពីខែកុម្ភៈ ឆ្នាំនេះ ក្នុងអាយុ ៤៨ឆ្នាំ ដោយសារជំងឺរលាកសួត បន្ទាប់ពីបានឆ្លងជំងឺគ្រុនផ្តាសាយកំលុងពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាមួយក្រុមគ្រួសាររបស់នាង។

Mirror Media បានរាយការណ៍ថា ផលិតកម្មតន្ត្រី B’in Music គ្រោងនឹងរៀបចំការជួបជុំគ្នាវិញសម្រាប់ក្រុមចម្រៀងប្រុសល្បីៗដែលបានរំសាយក្រុមនាពេលកន្លងមក ហើយ F4 គឺជាក្រុមដំបូងនៅក្នុងបញ្ជីរបស់ពួកគេ។

ទោះជាយ៉ាងណា បច្ចុប្បន្នសមាជិកទាំងអស់សុទ្ធតែស្ថិតក្រោមក្រុមហ៊ុនគ្រប់គ្រងផ្សេងៗគ្នា ដែលធ្វើឱ្យការជួបជុំគ្នារបស់ពួកគេមានការលំបាកបន្តិ​ច។ កន្លងមកក៏ធ្លាប់មានព័ត៌មានចុះផ្សាយដែរថាអ្នកទាំងបួនមានចរិតខុសគ្នា ទើបនាំឱ្យពួកគេចែកផ្លូវគ្នាដើររៀងខ្លួន។

ទោះជាយ៉ាងណា Mirror Media បានបន្ថែមថាការត្រលប់មកវិញឆ្នាំ ២០២៤ របស់ក្រុមចម្រៀងបុរសតៃវ៉ាន់ Energy ក្រោម B’in Music បន្ទាប់ពីរំសាយកាលពី ១៥ ឆ្នាំមុន ប្រាកដជាជះឥទ្ធិពលដល់ការជួបជុំគ្នារបស់ F4 និងការសម្រេចចិត្តរបស់ពួកគេក្នុងការប្រគំតន្ត្រីរួមគ្នាដើម្បីអបអរ ២៥ ឆ្នាំចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

Leave a Reply

Your email address will not be published.Required fields are marked *