យោងតាមសារព័ត៌មាន Allkpop នៅថ្ងៃទី១០ ខែកក្កដានេះ តុលាការកណ្ដាលនៃទីក្រុងសេអ៊ូល បានកាត់ទោសឱ្យ Moon Tae-il និងបក្ខពួកចំនួន ២នាក់ទៀត ទទួលទោសជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ និង ៦ខែ។

បន្ថែមពីការជាប់ពន្ធនាគារ ផ្នែកព្រហ្មទណ្ឌទី 26 នៃតុលាការកណ្ដាល ក៏បានដាក់បញ្ជាលើតារាប្រុសវ័យ ៣១ឆ្នាំរូបនេះ ឱ្យទៅទទួលការអប់រំ នៅក្នុងថ្នាក់បង្រៀនពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវភេទ រយៈពេល ៤០ម៉ោង។ បន្ទាប់ពីរួចទោស តុលាការបានចេញសេចក្ដីហាមប្រាម មិនឱ្យជនដៃដល់ទាំង ៣ អាចប្រឡូកនៅក្នុងវិស័យការងារណាដែលមានទាក់ទងនឹងកុមារ និងយុវជនក្នុងរយៈពេល ៥ឆ្នាំ។
គួររំឭកផងដែរថា នៅក្នុងសវនាការលើកដំបូងដែលបានធ្វើទៅកាលពីថ្ងៃទី ១៨ ខែមិថុនា កន្លងទៅ Taeil និងគ្នីគ្នា ២ នាក់ទៀត បានសារភាពថា កាលពីខែ មិថុនា ឆ្នាំ ២០២៤ ខ្លួនពិតជាបានរំលោភលើនារីជនជាតិចិនពិតមែន ខណៈពេលដែលនារីរូបនោះស្ថិតនៅក្នុងស្ថានភាពស្រវឹង។

នៅក្នុងសាវនាការតែមួយនោះ តំណាងអយ្យការបានទាមទារឱ្យតុលាការផ្តន្ទាទោសបុរសទាំងបីនាក់ ដាក់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ ដោយអះអាងថា សកម្មភាពនៃឧក្រិដ្ឋកម្មនេះគឺ “ធ្ងន់ធ្ងរបំផុត”។ យ៉ាងណាមិញ នៅក្នុងសវនាការកាត់ទោសនេះ តុលាការបានសម្រេចឱ្យពួកលោកជាប់ពន្ធនាគារត្រឹម ៣ឆ្នាំ ៦ខែប៉ុណ្ណោះ៕
























Account
Security
Favourite Content