ជារឿងធ្វើឲ្យអ្នកគាំទ្រក្រុមចម្រៀងបុរសល្បី Super Junior មានអារម្មណ៍រំភើប និងរីករាយខ្លាំងស្ទើរស្រក់ទឹកភ្នែក ក្រោយសមាជិក Super Junior ទាំង ១៥ នាក់បានជួបជុំគ្នាជាថ្មីម្ដងទៀត ក្នុងពិធីមង្គលការរបស់តារាប្រុស Ryeowook។
តារាប្រុស Ryeowook សមាជិកក្រុម Super Junior បានដឹកដៃមិត្ដស្រី Ari ចូលរោងការ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅ។ កម្មវិធីមង្គលការនេះ មានការចូលរួមយ៉ាងច្រើនពីក្រុមគ្រួសារ សាច់ញាតិ និងមិត្ដភក្ដិ ជាពិសេស សមាជិក Super Junior ជាច្រើននាក់បានមកចូលរួមអបអរ ធ្វើជាសាក្សីដល់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ។ គេសង្កេតឃើញថាទាំងអតីតសមាជិក និងសមាជិកបច្ចុប្បន្ន សុទ្ធតែមានវត្ដមានក្នុងកម្មវិធី។



សមាជិកបច្ចុប្បន្នរួមមាន Lee Teuk, Heechul, Yesung, Shindong, Sungmin, Eunhyu, Siwon, DongHae និង Kyuhyun ព្រមទាំងអតីតសមាជិក Hangeng, Kangin, Kibum អមជាមួយសមាជិកក្រុមចម្រៀង Super Junior-M គឺ Zhoumi និង Henry សុទ្ធតែមានវត្ដមាន។ ក្នុងកម្មវិធីមង្គលការ សមាជិក Super Junior ក៏បានច្រៀងចម្រៀងសម្រាប់ដល់ភ្ញៀវដែលបានចូលរួមផងដែរ ដោយពួកគេជ្រើសយកបទចម្រៀងល្បី “Sorry Sorry” មកច្រៀង ដែលធ្វើឲ្យបរិយាកាសកាន់តែរីករាយ។





មែនទែនទៅ សមាជិកទាំង ១៥ នាក់ បានជួបជុំក្នុងឆ្នាំ ២០២៤ ពិតជាកាដូដល់ពិសេសមួយសម្រាប់អ្នកគាំទ្ររបស់ក្រុមចម្រៀងបុរស Super Junior ដោយសមាជិកទាំងអស់ខានជួបជុំគ្នាបែបនេះជាច្រើនឆ្នាំមកហើយ។ បើទោះជាក្រុមចម្រៀងមួយនេះ ចេញច្រៀងជាផ្លូវការអស់រយៈពេលជិត ២០ ឆ្នាំទៅហើយ ប៉ុន្ដែមិត្ដភាពរបស់សមាជិកនៅតែមិនប្រែប្រួល និងបន្ដរាប់អានគ្នាដូចបងប្អូន៕



























































Account
Security
Favourite Content