ទីភ្នាក់ងារចេញមុខឆ្លើយតបព័ត៌មានស្នេហា Hyeri និង Woo-tae

ក្រោយបែកធ្លាយព័ត៌មានថា តារាសម្ដែងស្រី Hyeri និងអ្នករាំប្រុស Woo-tae មានទំនាក់ទំនងស្នេហារួមគ្នាអស់ពេលជាង ១ឆ្នាំ ទីភ្នាក់ងារបស់តារាស្រីបានចេញមកឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះថា ខ្លួនមិនអាចបញ្ជាក់បានទេ ថាការពិតគឺយ៉ាងណា ព្រោះវាជាជីវិតឯកជនរបស់តារាស្រី។​

ជាក់ស្ដែង ពាក្យចចាមអារ៉ាមខាងលើ បានផ្សព្វផ្សាយឡើងនៅថ្ងៃទី១ ខែកក្កដា នេះ ដោយមានបុគ្គលម្នាក់អះអាងថា ជាអ្នកជិតស្និទ្ធជាមួយបុគ្គលទាំងពីរ ចែករំលែកថា Hyeri និង Woo-tae បាន​ទាក់ទង​គ្នា​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយអ្នកទាំងពីរបានជួបគ្នាជាលើកដំបូង នៅក្នុងរឿង Victory។

ក្នុងថ្ងៃតែមួយនេះ Sublime ដែលជាទីភ្នាក់ងាររបស់តារាស្រីវ័យ ៣១ឆ្នាំ បានប្រាប់សារព័ត៌មាន OSEN ថា៖ “ជុំវិញពាក្យចចាមអារ៉ាមអំពីជីវិតស្នេហារបស់ Hyeri យើងមិនអាចបញ្ជាក់បានទេ ព្រោះវាទាក់ទងនឹងជីវិតឯកជនរបស់តារាផ្ទាល់។ នេះគឺជាអ្វីដែលយើងអាចផ្ដល់ជូន សម្រាប់ពេលនេះ។ អរគុណសម្រាប់ការយោគយល់”។

ស្របគ្នានឹងការឆ្លើយតបនេះ សារព័ត៌មាន Chosun Biz បានចុះផ្សាយថា ជាទូទៅការដែលឆ្លើយតបថា “មិនអាចបញ្ជាក់បាននេះ” គឺទីភ្នាក់ងារបានទទួលស្គាល់ទំនាក់ទំនងស្នេហារបស់សិល្បករខ្លួនហើយ ទើបមិនប្រើប្រាស់ពាក្យ “មិនពិត” ដើម្បីបដិសេធ ។

និយាយពីប្រវត្តិស្នេហាវិញ បុគ្គលដែលធ្វើឱ្យដំណឹងខាងលើនេះលេចឮ បានរៀបរាប់ពីជំនួបរវាងអ្នកទាំងពីរថា ពួកគេបានជួបគ្នានៅពេលដែល Hyeri បានចូលទៅសម្ដែងជាតួឯកនៅក្នុងរឿង Victory ដោយពេលនោះ Woo-tae បានទទួលការងារជាអ្នកបង្រៀនរាំដល់តួសម្ដែងនៅក្នុងរឿង។

គួរឱ្យដឹងផងដែរថា​ កាលពីឆ្នាំ ២០១០ Hyeri បានចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈក្រុម Girl’s Day។​ ក្រោយមកនាងបានចាប់ឱកាសទទួលការងារសម្ដែង នៅក្នុងរឿងល្បីៗដូចជា Reply 1988 និង Friendly Rivalry ជាដើម។

ដោយឡែកសម្រាប់ Woo-tae វិញ លោកគឺជា អ្នករាំចង្វាក់ហ៊ីបហបអាជីពម្នាក់ ដែលទទួលបានប្រជាប្រិយភាពដំបូងតាមរយៈឈ្មោះជាសមាជិកក្រុម Mbitious នៅក្នុងកម្មវិធី Street Man Fighter របស់ស្ថានីយ៍ទូរទស្សន៍ Mnet កាលពីឆ្នាំ ២០២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

Leave a Reply

Your email address will not be published.Required fields are marked *