លេចមុខបេក្ខភាពប្រកួតក្នុងជំនួប Miss Cosmo Cambodia 2025 នាថ្ងៃម្សិលមិញសុទ្ធតែជើងខ្លាំង និងជាបវរកញ្ញាច្រើនជំនាន់មកពីស្ថាប័នផ្សេងគ្នាក្នុងនោះមានដូចជា ប៊ី សុធារី , ផន ស្រីពី , សួន ពិសី និងតារាសម្ដែង ខន សូរិយា។

Miss Cosmo Cambodia 2025 ពិតជាកក្រើក ខណៈវត្តមានបេក្ខភាពដាក់ពាក្យប្រកួតឆ្នាំនេះសុទ្ធសឹងតែជើងខ្លាំងដែលមកពីស្ថាប័នផ្សេងគ្នា និងធ្លាប់ជាបេក្ខភាពប្រឡងថែមទាំងជាម្ចាស់ជយលាភីកម្មវិធីលំដាប់ប្រទេសថែមទៀតផង។ នាថ្ងៃ ១០ មីនា ២០២៥ ម្សិលមិញនេះបេក្ខភាពដែលបានដាក់ពាក្យចូលរួមប្រកួត Miss Cosmo Cambodia បានបង្ហាញខ្លួនជាផ្លូវការក្នុងនោះមានដូចជា Miss Intercontinental Cambodia 2024 ផន ស្រីពី, Miss Tourism International 2021 សួន ពិសី , MGC 2024 ប៊ី សុធារី និង តារាសម្ដែង ខន សូរិយា ក្រៅពីនេះក៏មានបេក្ខភាពវ័យក្មេងពោរពេញដោយសមត្ថភាព និងទេពកោសល្យជាច្រើនរូបទៀតផងដែរ។
ការបង្ហាញវត្តមានរបស់លំដាប់បវរកញ្ញាៗរូបស្រស់ទាំងនេះបានធ្វើឱ្យបណ្ដាអ្នកគាំទ្រក្នុងស្រុកបង្ហាញក្ដីរំភើប និងទន្ទឹងមើលថាបេក្ខភាពក្នុងដួងចិត្តរបស់ពួកគេត្រៀមបង្ហាញអ្វីខ្លះនៅក្នុងកម្មវិធីប្រកួត Miss Cosmo Cambodia នាឆ្នាំ ២០២៥។













គួរបញ្ជាក់ឱ្យដឹងដែរថា កាលឆ្នាំទៅមិញ កញ្ញា អ៉ិន លក្ខិណា គឺជា Miss Cosmo Cambodia 2024 ហើយពេលទៅប្រកួតឆាកអន្តរជាតិ លក្ខិណា ចូលជា Top 10 Miss Cosmo 2024 ដូច្នេះចង់ដឹងថា ឆ្នាំនេះតើអ្នកណានឹងក្លាយជាម្ចាស់ជយលាភី ហើយនឹងគ្រងមកុដបន្តពីស្រីស្អាត អ៉ិន លក្ខិណា សូមរង់ចាំទស្សនាទាំងអស់គ្នា៕
ប្រភពរូបភាព ៖ Miss Cosmo Cambodia























Account
Security
Favourite Content