ហ្វេនពោលសរសើរមិនដាច់ពីមាត់ក្រោយបានឃើញតារាចម្រៀងប្រចាំផលិតកម្ម GenMusix លោក STEP និងស្រីស្អាត SK បង្ហោះរូបគូ ថែមទាំងលេងពាក្យពេចន៍បែបនេះនៅលើ Caption អ្នកទាំងពីរ។

ថ្មីៗ នេះ STEP និង SK បានទៅដល់ទឹកដីនៃខេត្តសៀមរាបដោយបានថតរូបគូបង្ហោះអួតអ្នកគាំទ្ររបស់ខ្លួននៅលើបណ្ដាញសង្គមទៀតផង។ រូបថតគូស្អាតៗជាច្រើនសន្លឹកប្រៀបបីដូចជាគូស្នេហ៍រវាងកម្លោះសង្ហា STEP និងស្រីស្អាត SK កំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ដោយបានចូលខមិនសរសើរព្រោងព្រាត និងបាននិយាយទៀតថា «អ្នកទាំងពីរពិតជាសមគ្នាខ្លាំងណាស់»។
ដោយឡែក ទាំង STEP និង SK មិនត្រឹមបង្ហោះរូបគូនៅលើអាខោនផ្លូវការរបស់ពួកគេនោះទេ ក៏បានបន្ថែមនូវពាក្យពេចន៍ស្វីតៗនៅលើខេបស៊ិនធ្វើឱ្យអ្នកគាំទ្រកាន់តែសង្ស័យអំពីទំនាក់ទំនងអ្នកទាំងពីរ ជាពិសេសអ្នកគាំទ្ររបស់ SK បានព្រលយពាក្យសម្ដី១ចំនួនផងដែរថា «បានត្រឹមប្រច័ណ្ឌ» «ដឹងអត់បងប្រច័ណ្ឌ» ខណៈ STEP បានសរសេរនៅលើខេបស៊ិនរបស់លោកថា «សៀមរាប with u នាំប្អូនហូលីដេ ច្រើនតិច ក្រែងលោគេបើកចិត្ត» រីឯខេបស៊ិនរបស់ SK «ឥឡូវដូចនាំដើរលេងញឹក…?»។ មែនទែនទៅ នេះមិនមែនលើកទី១ទេ ព្រោះថាអ្នកទាំងពីរឧស្សាហ៍បង្ហោះរូបគូណាស់ ថែមជាមួយកាយវិការស្វីតៗទៀតផង។






គួរឱ្យដឹងដែរថា STEP និង SK ធ្លាប់បានបង្ហើបនៅចំពោះមុខមហាជនក្នុងការប្រគំតន្រ្តីនាពេលកន្លងទៅថា រវាងទំនាក់ទំនងអ្នកទាំងគឺជាបងប្អូនល្អ និងមិត្តរួមការងារប៉ុណ្ណោះ៕























Account
Security
Favourite Content