ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្ដាញសង្គម បានលើកឡើងថា មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤ នៅកម្ពុជាបណ្ដាលមកពី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះ។

ក្នុងសេចក្ដីប្រកាសបានបកស្រាយ ៣ ចំណុចសំខាន់ៗថា ទី១ គឺក្រសួងច្រានចោល និងបដិសេធការចុះផ្សាយព័ត៌មាន The Nation Thailand ដែលផ្សាយរឿងមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសក្រសួងទេសចរណ៍ខ្មែរ។
ទី២ កាលពីថ្ងៃ ៦ ខែតុលា ឆ្នាំ ២០២៤ Miss Grand International ២០២៤ និងគណៈប្រតិភូទទួលបានការអនុញ្ញាតឲ្យចូលជួបរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួង។ ក្នុងពេលនោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលស្វាគមន៍យ៉ាងរួសរាយរាក់ទាក់ដល់បេក្ខជនទាំងជាង ៧០ នាក់ ហើយក្រសួងក៏ជួយសម្របសម្រួល និងផ្ដល់កិច្ចសហការជាមួយផ្នែកពាក់ព័ន្ធនានាផងដែរ។ មួយវិញទៀតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ពុំធ្លាប់សន្យាថានឹងចូលរួមកម្មវិធីសន្និសីទកាសែត ឬកម្មវិធីផ្សេងៗ ក្រៅពីទទួលស្វាគមន៍នៅទីស្ដីការក្រសួងនាថ្ងៃ ៦ ខែតុលា នោះដែរ។
ចំណែកទី ៣ ក្រសួងទេសចរណ៍ស្នើឲ្យ The Nation Thailand កែតម្រូវព័ត៌មាន និងបញ្ឈប់ការផ្សាយព័ត៌មានមិនពិត៕ សូមអានសេចក្ដីប្រកាសរបស់ក្រសួងដូចនៅខាងក្រោមនេះ ដើម្បីឲ្យកាន់តែយល់ច្បាស់ពីអត្ថន័យ៖


























Account
Security
Favourite Content