ភឹម ស្រីនោ ព្រមបើកឱកាសឱ្យផលិតករ យកខ្សែជីវិតនាងផលិតជាភាពយន្ត

ខ្សែជីវិតបោកបក់ឆ្លងកាត់រឿងរ៉ាវច្រើនរាប់មិនអស់ពីតាំងពីកុមារភាព រហូតក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2023 ភឹម ស្រីនោ ប្រាប់ដោយទឹកមុខញញឹមចំពោះ​អ្នកសារព័ត៌មានសិល្បៈថា នាងពិតជារីករាយប្រសិនបើមានផលិតករ ឬផលិតកម្មណាមួយចាប់អារម្មណ៍ចង់ហៅនាងសម្តែង ហើយចង់យកខ្សែជីវិតពិតរបស់នាងទៅផលិតចេញជាភាពយន្ត សម្រាប់ចាក់លើផ្ទាំងសំពត់សរនៃរោងភាពយន្ត។

ហេតុផលជំរុញចិត្ត ណាណូ ឱ្យបើកភ្លើងខៀវដល់ផលិតករបែបនេះ គឺដោយសារនាងចង់ធ្វើជាបុគ្គលគំរូម្នាក់សម្រាប់យុវវ័យជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងជម្នះឧបសគ្គក្នុងជីវិត​ដូចជារូបនាង។

ម្ចាស់មកុដ Miss Grand Cambodia 2023 រំឮកឱ្យដឹងថា កន្លងមកមានក្មេងៗរស់នៅតាមទីជនបទច្រើនខ្លាំងមែនទែន បានឆាតមកសួរនាងថា តើពួកគេអាចប្រឡងបានអត់ ព្រោះពួកគេមានក្តីស្រម៉ៃដូចនាងដែរ? ដូច្នេះហើយទើប ណាណូ ចង់ធ្វើជាបុគ្គលគំរូមួយ បង្ហាញប្រាប់ទៅប្អូនៗជំនាន់ក្រោយឱ្យពួកគេក្លាហានហ៊ានដើរតាមក្តីស្រមៃ កុំខ្លាច កុំយកខ្លួនឯងទៅប្រៀបធៀបអ្នកដ៏ទៃ ដរាបណាយើងមានក្តីស្រមៃយើងត្រូវតែតស៊ូ ប្រឹងប្រែងបំពេញក្តីស្រម៉ៃនោះឱ្យ។

ឆ្លៀតឱកាសនេះ Miss Grand Cambodia 2023 សូមផ្តាំទៅប្អូនៗជំនាន់ក្រោយថា បើយើងកំពុងដើរតាមក្តីស្រមៃ តែនៅមិនទាន់ជោគជ័យ សូមកុំអស់សង្ឃឹម «ការតស៊ូនៅទីណា ភាពជោគជ័យនៅទីនោះ» ដូចអ្វីដែលធ្លាប់បានធ្វើដូច្នោះដែរ ព្រោះទម្រាំរកឃើញភាពជោគជ័យមួយនេះ នាងតស៊ូច្រើនឆ្នាំមែនទែន ដោយបានបង្វែលភាពបរាជ័យ​មក​ជាបទពិសោធន៍ឆ្ពោះទៅការភាពជោគជ័យ។

សម្រាប់សុភាពនារី និងយុវតី ដែលចាប់អារម្មណ៍ហើយស្រលាញ់ និងមានក្តីស្រម៉ៃចង់ក្លាយជាបវរកញ្ញា លោកអ្នកអាចមកដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដែលពេលនេះកំពុងបើកប្រកាសជ្រើសរើសបេក្ខនារី ដើម្បីមានឱកាសក្លាយជា ម្ចាស់មកុដ Miss Grand Cambodia 2024៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ