ខ្សែជីវិតបោកបក់ឆ្លងកាត់រឿងរ៉ាវច្រើនរាប់មិនអស់ពីតាំងពីកុមារភាព រហូតក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2023 ភឹម ស្រីនោ ប្រាប់ដោយទឹកមុខញញឹមចំពោះអ្នកសារព័ត៌មានសិល្បៈថា នាងពិតជារីករាយប្រសិនបើមានផលិតករ ឬផលិតកម្មណាមួយចាប់អារម្មណ៍ចង់ហៅនាងសម្តែង ហើយចង់យកខ្សែជីវិតពិតរបស់នាងទៅផលិតចេញជាភាពយន្ត សម្រាប់ចាក់លើផ្ទាំងសំពត់សរនៃរោងភាពយន្ត។

ហេតុផលជំរុញចិត្ត ណាណូ ឱ្យបើកភ្លើងខៀវដល់ផលិតករបែបនេះ គឺដោយសារនាងចង់ធ្វើជាបុគ្គលគំរូម្នាក់សម្រាប់យុវវ័យជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងជម្នះឧបសគ្គក្នុងជីវិតដូចជារូបនាង។
ម្ចាស់មកុដ Miss Grand Cambodia 2023 រំឮកឱ្យដឹងថា កន្លងមកមានក្មេងៗរស់នៅតាមទីជនបទច្រើនខ្លាំងមែនទែន បានឆាតមកសួរនាងថា តើពួកគេអាចប្រឡងបានអត់ ព្រោះពួកគេមានក្តីស្រម៉ៃដូចនាងដែរ? ដូច្នេះហើយទើប ណាណូ ចង់ធ្វើជាបុគ្គលគំរូមួយ បង្ហាញប្រាប់ទៅប្អូនៗជំនាន់ក្រោយឱ្យពួកគេក្លាហានហ៊ានដើរតាមក្តីស្រមៃ កុំខ្លាច កុំយកខ្លួនឯងទៅប្រៀបធៀបអ្នកដ៏ទៃ ដរាបណាយើងមានក្តីស្រមៃយើងត្រូវតែតស៊ូ ប្រឹងប្រែងបំពេញក្តីស្រម៉ៃនោះឱ្យ។


ឆ្លៀតឱកាសនេះ Miss Grand Cambodia 2023 សូមផ្តាំទៅប្អូនៗជំនាន់ក្រោយថា បើយើងកំពុងដើរតាមក្តីស្រមៃ តែនៅមិនទាន់ជោគជ័យ សូមកុំអស់សង្ឃឹម «ការតស៊ូនៅទីណា ភាពជោគជ័យនៅទីនោះ» ដូចអ្វីដែលធ្លាប់បានធ្វើដូច្នោះដែរ ព្រោះទម្រាំរកឃើញភាពជោគជ័យមួយនេះ នាងតស៊ូច្រើនឆ្នាំមែនទែន ដោយបានបង្វែលភាពបរាជ័យមកជាបទពិសោធន៍ឆ្ពោះទៅការភាពជោគជ័យ។


សម្រាប់សុភាពនារី និងយុវតី ដែលចាប់អារម្មណ៍ហើយស្រលាញ់ និងមានក្តីស្រម៉ៃចង់ក្លាយជាបវរកញ្ញា លោកអ្នកអាចមកដាក់ពាក្យប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2024 ដែលពេលនេះកំពុងបើកប្រកាសជ្រើសរើសបេក្ខនារី ដើម្បីមានឱកាសក្លាយជា ម្ចាស់មកុដ Miss Grand Cambodia 2024៕























Account
Security
Favourite Content