បុគ្គលសំខាន់ម្នាក់បន្ទន់ចិត្ត សោម ស្រីនាថ ឱ្យទទួលថតភាពយន្តវិញ

ពិធីការិនីរូបស្រស់ មានប្រភពពីតារាម៉ូដែល កញ្ញា សោម ស្រីនាថ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវគេមើលឃើញថា កាន់ជោគជ័យខ្លាំងលើអាជីពពិធីការិនី សូម្បីសាមីខ្លួននាងក៏ទទួលស្គាល់ថាបច្ចុប្បន្ននាងពិតជាមមាញឹកការងារជាពិធីការិនីច្រើនលើសលប់មែន ដោយសារក្តោបបានកម្មវីធីធំៗជាច្រើន។

អតីតអ្នកបង្ហាញម៉ូដនៅក្នុងក្រុម Cambodia Super Modal បានទម្លាក់ការងារជាតារាបង្ហាញម៉ូដចុះមួយអន្លើ ដោយសារតែវិបត្តិកូវីដ១៩ ចំណែកការថតភាពយន្តវិញត្រូវគេដឹងថា ផ្អាកមករយៈពេលច្រើនឆ្នាំហើយ ដោយគេមិនឃើញនាងមានស្នាដៃថ្មីៗមកចែកជូនទស្សនិកជននោះទេ ទើបថ្មីៗនេះដែលនាងសម្រេចចិត្តទទួលថតរឿងភាគថ្មីមួយ ចំណងជើង «ស្នេហា Cover» ក្រោមស្នាដៃតែងនិពន្ធ និងដឹកនាំរឿងរបស់អ្នកស្រី ពាន់ ភួងបុប្ផា។

សោម ស្រីនាថ ប្រាប់ឱ្យដឹងថា ការដែលនាងសម្រេចចិត្តទទួលថតភាពយន្តវិញនៅពេលនេះ ដោយសារតែចិត្តចង់ថតរឿងជាមួយអ្នកស្រី ពាន់ ភួងបុប្ផា ព្រោះស្នាដៃតែងនិពន្ធខ្លាំង ម៉្យាង ចង់មានឱកាសរួមការងារលើកដំបូងគ្នាផង ព្រោះស្គាល់គ្នាច្រើនឆ្នាំមកហើយ ពុំដែលមានឱកាសបានថតរឿងជាមួយអ្នកស្រីនោះទេ។ ដ្បិតតែការងាររៀងរវល់បន្តិចមែន តែនាងបានបែងចែកពេលវេលាច្បាស់លាស់សម្រាប់ថតរឿងនេះ។

ស្រីនាថ ដែលកំពុងចាក់ឬសជ្រៅក្នុងអាជីពពិធីការនីរៀបរាប់ថា នាងមានអារម្មណ៍អៀនប្រៀនចំពោះការសម្តែងម្តងទៀត ព្រោះខានសម្តែងច្រើនឆ្នាំពេក។ មួយទៀតគឺចរិកតួអង្គក្នុងរឿងនេះ ថ្មីហើយប្លែកមែនទែន ដែលត្រូវសម្តែងជាមនុស្សស្រីឆ្នាស់ឆ្នើម ផ្ទុយស្រឡះពីចរិកធម្មជាតិនាងដែលជាមនុស្សស្លូតបូតសុភាពរាបសារ។ ស្តាប់ទៅវារៀងពិបាកបន្តិចដែលចំពោះការសម្តែងតួអង្គនេះ តែនាងចាត់ទុកថាវាជាការ Challenge ខ្លួនឯង ដើម្បីកុំឱ្យទស្សនិកជនឃើញនាងសុភាពៗច្រំដែរ។ កូនស្រីច្បងរូបនេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងគាំទ្រស្នាដៃភាពយន្តថ្មីដែលនាងត្រៀមសម្តែងនេះ ព្រោះនាងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់នាង។

បើទោះបីកំពុងរវល់ការងារពិធីការនីខ្លាំង ក៏ សោម ស្រីនាថ មិនបោះបង់ចោលការដើរបង្ហាញម៉ូដដែលជាគ្រឹះសិល្បៈរបស់នាងឡើយ នាងនៅតែទទួលការងារដើរបង្ហាញម៉ូដដូចធម្មតា បើមានគេចាប់អារម្មណ៍ចង់ទាក់ទងរួមការងារជាមួយគ្នា។ ចំណែក ការងារផ្សេងៗទៀត នាងគ្មានបញ្ហាក្នុងការទទួលធ្វើនោះទេ សំខាន់ឱ្យតែពេលវេលត្រូវរ៉ូវគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់