ស្រ្តីខ្មែរ ៣ រូប ស្រីនា-យូប៊ីន និង ម៉ាដាម ដា នាំគ្នាទៅទទួលពានម្នាក់១នៅសិង្ហបុរី

តារា​ស្រី​របស់​កម្ពុជា ២ រូប និង​អ្នក​ជំនួញ​ម្នាក់ បាន​ទៅ​ទទួល​ពាន​នៅ​ប្រទេស​សិង្ហបុរី​ម្នាក់​មួយ ក្នុង​កម្មវិធី HOFS Award កាល​ពី​ចុង​សប្ដាហ៍​មុន។ ក្នុង​នោះ​មាន influencer ដ៏​ល្បី​ដែល​ពូកែ​ធ្វើ​វីដេអូផាត់មុខ និង​វិធី​ថែរក្សា​សម្រស់ ជា ស្រីនា ព្រម​ជា​មួយ​កំពូល​តារា​សម្ដែង​ស្រី​ជួរមុខ ស៊ីន យូប៊ីន ហើយនិង​ស្ត្រី​ខ្មែរ​​ដែល​ល្បី​ឈ្មោះ​ក្នុង​វិស័យ​ជំនួញ ម៉ាដាម ដា ​​ម្នាក់​ទៀត ក៏បាន​ទទួល​ពាន​រង្វាន់​ពី​កម្មវិធី​នោះ​ដូចគ្នា។

ស្រីនា បាន​ទទួល​ពាន Beauty and Health Influencer ពី HOFS Award ចំណែក ស៊ីន យូប៊ីន វិញ​ទទួល​បាន​ពាន Shining international award។ គ្រាន់តែ​ទទួល​បាន​ពាន​រង្វាន់​នោះ​ភ្លាម​ទាំង​ស្រី​ស្អាត ស៊ី​ន យូ​ប៊ី​ន និង ស្រីនា បាន​ផុស​​​ថ្លែង​ការ​អរគុណ​អ្នក​គាំទ្រ ជាពិសេស​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​គាំទ្រ​រៀង​រហូត​មក។ ចំណែក ម៉ាដាម ដា ជា​ម្ចាស់​ក្រុមហ៊ុន​ផ្នែក​ផលិតផល​ថែរក្សា​សម្រស់​មាន​ទាំង​នៅ​​ខ្មែរ និង​ថៃ ​ក៏​ទទួល​បាន​ពាន​ពី international Hofs award 2023 ដោយ​បាន​ឈ្នះ​ពាន​រង្វាន់​គុណភាព​ផលិតផល​ល្អ​ផ្ដាច់​គេ​ប្រចាំ​ឆ្នាំ និង​ជា​ម្ចាស់​ប្រេន​កូន​ខ្មែរ​តែ​មួយ​គត់​ទទួល​ពាន​រង្វាន់​មួយ​នេះ។

ក្នុង​ឈុត​ឌិន​ត្បូង​ភ្លឺភ្លេក​ពណ៌​ខ្មៅ លាយ​ស​កន្ទុយ​រ៉ូប ស្រីនា បាន​ផុស​ថ្លែង​អំណរគុណ​លើ fb ផេក​ផ្លូវការ​របស់​នាង​ថា “ពី​ក្មេង​ស្រី​ម្នាក់​ដែល​លួច​គ្រឿង​ផាត់​មុខ​របស់​ម៉ាក់​មក​ធ្វើ Video ឥឡូវ​នាង​បាន​កាន់​ពាន Beauty and Health Influencer ពី HOFS Award នៅ​ប្រទេស Singapore ខ្ញុំ​មិន​អាច​ឈរ​នៅ​ទី​នេះ​បាន​ដោយ​គ្មាន​អ្នក​ទាំង​អស់​គ្នា​ទេ។ ពិតជា​អរគុណ​ណាស់ If you believe that you can make it, you will make it.”។

មិន​ខុស​ពី ស្រីនា ប៉ុន្មាន​ឡើយ យូប៊ីន បាន​សរសេរ​រៀបរាប់​ថា “ខ្ញុំ​ពិត​ជា​រំភើប​ក្នុង​ការ​ទទួល​បាន​ពានរង្វាន់​កិត្តិយស “Shining International Award” ដោយ HOFS 2023 ពី​សិង្ហបុរី ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ដែល​បាន​គាំទ្រ​ខ្ញុំ​គ្រប់​ជំហាន​នៃ​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ ដើម្បី​សម្រេច​បាន​គោលដៅ និង​ក្លាយ​ជា​ខ្ញុំ​​នៅ​ថ្ងៃនេះ ខ្ញុំ​ស្រឡាញ់​អ្នក”។ តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូប​នេះ ទើប​ត្រឡប់​មកពី​កម្មវិធី​នៅ​ប្រទេស​ចិន​ថ្មី​ៗ​នេះ ជាមួយ​គូស្នេហ៍ ខាត់ វ៉ៃហាំង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ