សរុបសម្លៀកបំពាក់កូនក្រមុំ ជា ស្រីនា ថ្ងៃមង្គការជាង ១០ ឈុត មួយណាក៏ប្រណីតដែរ!

មង្គលការ​របស់ Influencer ល្បី​ទាំង២ ហេង សុខវិសាល និង ជា ស្រីនា កាលពី​ម្សិលមិញ​ពិតជា​កក្រើក​អស់​អ្នក​សិល្បៈ បុគ្គល​ល្បី​ៗ​ក្នុង​សង្គម។ ការ​ចូលរួម​របស់​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ក្នុង​កម្មវិធី​មង្គល​ការ​អ្នក​បង្កើត​មាតិកា​ទាំង​ទ្វេ​នោះ ធ្វើឲ្យ​នរណា​ក៏​ចូលរួម​រំភើប​ត្រេកអរ​ជំនួស​ដែរ ជាពិសេស​អ្នក​គាំទ្រ​ពួក​គាត់​តែម្ដង។

បើ​និយាយ​ពី​ការ​រៀបចំ​កម្មវិធី​វិញ ឃើញ​ថា​កូន​កំលោះ-កូន​ក្រមុំ​ពិតជា​រៀបចំ​បាន​ល្អ​ទាំង​ការ​តុបតែង និង​កាដូ​សម្រាប់​ភ្ញៀវ​ចូលរួម​ជាដើម។ បើ​និយាយ​ដល់​ម៉ូដ​សម្លៀកបំពាក់​វិញ ឃើញ​ថា​ទាំង​ម្ចាស់​ដើម​ការ និង​អ្នក​ចូលរួម ស្លៀកពាក់​បាន​ស្រស់​ស្អាត និង​សក្ដិសម​ជាមួយ​កម្មវិធី​ជយមង្គល​លំដាប់​អភិជន​នេះ​តែម្ដង។

ចំណែក​ឈុត​កូន​ក្រមុំ​វិញ រឹតតែ​មិន​បាច់​និយាយ ព្រោះ​មួយ​ណា​ក៏​ខ្ញង់​ដែរ​ ដោយសារ​ការ​រៀបចំ​ដោយ​ផ្ទាល់​ពី​ម្ដាយ ដែល​ជា​ម្ចាស់​សម្អាងការ។ ប្រិយមិត្ត​ពិតជា​ដឹង​ហើយ​ថា ស្រីនា គឺ​ជា​កូន​ម្ចាស់​ប្រណិត​នារី​ដែល​ជា​ហាង​មួយ​ដ៏​ល្បី​ប្រចាំ​ស្រុក​ខ្មែរ ហើយ​ម៉ូដ​នីមួយ​ៗ​ដែល​ចេញ​ពី​សម្អាងការ​មួយ​នេះ ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង។ ចុះ​ទម្រាំ​កូន​ស្រី​សំណព្វ​រៀបការ​ទៀត​នោះ ពិតជា​រៀបចំ​យ៉ាង​អស់​ពី​ចិត្ត​ថ្លើម​ឲ្យ​កូន​មើល​ទៅ​ស្អាត​ដូច​ព្រះ​នាង​ក្នុង​ថ្ងៃ​ពិសេស។

កូន​ក្រមុំ ស្រីនា បាន​ស្លៀក​គ្រង​ឈុត​រៀបការ​ទាំង​បែប​បុរាណ និង​សម័យជាង ១០ ហើយ​មួយ​ណា​ក៏​ជា​ការ​ប្រិតប្រៀង​ខ្លាំង​ដែរ មាន​ឈុត​ខ្លះ​ឌិន​ចេញ​ជា​ផ្កា​រំដួល​ទៀត​ផង។ មក​មើល​ឈុត​ដែល​កូន​ក្រមុំ​ដ៏​សែន Cute ស្លៀក​ក្នុង​ថ្ងៃ​មង្គល​ទាំង ២ ថ្ងៃ​ដូច​ខាង​ក្រោម​នេះ៖

នៅមានឈុតជាច្រើន​ទៀត​ដែល​មិនបាន​ថត​បង្ហោះ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ