សុទីម៉ា ឆ្លើយគ្មានស្ទាក់ស្ទើរ ក្រោយអ្នកគាំទ្រជំរុញឱ្យទៅប្រកួតកម្មវិធីមួយនេះវិញ ក្រោយមិនជោគជ័យនៅ MU

ទោះបីជាមិនទទួលបានតំណែងក្នុង TOP ណាមួយនៃកម្មវិធីប្រកួតសម្រស់ និងចំណេះដឹង Miss Universe នៅអែលសាល់វ៉ាឌ័រ ប៉ុន្តែ ចន សុទីម៉ា ទទួលបាននូវប្រជាប្រិយភាពខ្លាំងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ បវរកញ្ញាចក្រវាលកម្ពុជារូបនេះ បានលើកមុខមាត់ប្រទេសជាតិ មិនឱ្យចាញ់បវរកញ្ញាមកពីប្រទេសណានោះទេ ថ្វីបើមិនបានជាប់ក្នុងតំណែងណាមួយ ប៉ុន្តែបើនិយាយពីការរៀបចំខ្លួន ភាពឆ្លាតវៃ វិញគឺពិតជាធ្វើបានល្អខ្លាំង បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពខ្លាំងលើរូបនាង។ យ៉ាងណាមិញក្រោយចប់ការប្រកួត ស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានជំរុញឱ្យ ចន សុទីម៉ា ទៅប្រកួតកម្មវិធី Miss Grand វិញ តែនាងស្រាប់តែឆ្លើយតបបែបនេះ ដោយគ្មានស្ទាក់ស្ទើរសូម្បីបន្តិច។

មិនពិចារណាច្រើន សុទីម៉ា បានប្រាប់ទៅអ្នកបញ្ចេញមតិដោយជំរុញឱ្យនាង ទៅប្រកួតកម្មវិធី Miss Grand វិញថា មិនច្បាស់ទេ តែ ៩០% គឺមិនចូលរួមប្រកួតឡើយ។ សុទីម៉ា បញ្ជាក់ច្បាស់ៗថា កម្មវិធីខាងលើ គឺមិនមែនជាកម្មវិធីដែលខ្លួនស្រលាញ់នោះទេ ដោយហេតុថាមិនសូវត្រូវជាមួយបុគ្គលិកលក្ខណៈរបស់នាង។ សុទីម៉ា ថា នាងស្រលាញ់​ Concept បែបសុភាពៗ ស្រគត់ស្រគំជាង មិនសូវជាចូលចិត្តកម្មវិធីបែបលះៗពេកនោះទេ។

តាមរយៈចម្លើយខាងលើ គឺអាចបញ្ជាក់ច្បាស់ហើយ សុទីម៉ា នឹងមិនចូលរួមប្រកួតកម្មវិធី Miss grand នោះទេ ហើយពេលនេះ នាងទុកពេលឱ្យខ្លួនឯងបានសម្រាកសិន ព្រោះការប្រកួតកម្មវិធី Miss Universe ហត់នឿយមិនទាន់បាត់ផង។

ចន សុទីម៉ា ជាបវរកញ្ញាចក្រវាលកម្ពុជាមួយរូប ដែលធ្វើឱ្យអ្នកគាំទ្រដាក់ក្ដីរំពឹងខ្ពស់ថានឹងទទួលបានតំណែង TOP ប៉ុន្តែលទ្ធផលខុសពីការរំពឹងទុក ព្រោះបេក្ខភាពឆ្នាំនេះសុទ្ធតែជាជើងខ្លាំង ម្នាក់ៗមានប្រវត្តិមិនធម្មតាឡើយ។ ទោះជាយ៉ាងណាក្ដី សុទីម៉ា បានធ្វើឱ្យអន្តរជាតិបើកភ្នែកធំៗ និងចំហមាត់គ្រប់គ្នា ព្រោះរូបសម្រស់របស់ស្ត្រីកម្ពុជា ព្រមទាំងសមត្ថភាពដ៏លេចធ្លោ ធ្វើឱ្យផេកធំៗអន្តរជាតិបង្ហោះរូបនាងមិនដែលលោះថ្ងៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New



Leave a Reply

Your email address will not be published.Required fields are marked *