សមាជិកទាំងបួននៃក្រុមចម្រៀងកូរ៉េ BLACKPINK ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមក្នុងពិធីជប់លៀងជំនួបរវាងសាធារណរដ្ឋកូរ៉េ និងចក្រភពអង់គ្លេសប្រារព្ធឡើងនៅរាជវាំង Buckingham ដោយមានការចូលរួមពីព្រះអង្គ Charles III និងម្ចាស់ក្សត្រី Camilla។

ពិធីជប់លៀងនេះដែរត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នា២០២៣ ដើម្បីជាកិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងជំទាវទីមួយ Kim Keon Hee ដែលកំពុងបំពេញភារកិច្ចនៅចក្រភពអង់គ្លេសក៏ដូចជាពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។ កម្មវិធីនេះក៏មានការចូលរួមពីឥស្សរជនអង់គ្លេស និងកូរ៉េជាច្រើនរូបរួមមាននាយករដ្ឋមន្រ្តី Rishi Sunak ព្រមទាំងសមាជិកនៃគ្រួសាររាជវង្សទៀតផង។

ជាពិសេសនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចនេះព្រះអង្គ Charles ក៏បានថ្លែងសុន្ទរកថាអបអរសាទរទៅដល់ Jennie, Jisoo, Lisa និង Rosé ដែលត្រូវបានគេស្គាល់ជាទូទៅថាជា BLACKPINK សម្រាប់តួនាទីជាអ្នកនាំសារនៃនិរន្តរភាពបរិស្ថានទៅកាន់មហាជនទូទាំងពិភពលោកក្នុងនាមជាទូតសុឆន្ទៈរបស់អង្គការ COP26 ដែលគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ស្របពេលនោះក្នុងពិធីជប់លៀងអាហារពេលល្ងាចមួយនេះផងដែរ សមាជិកទាំងបួនបានបង្ហាញខ្លួនជាមួយរ៉ូបវែងដែលមើលទៅស្រស៉ស្អាត និងមានភាពថ្លែថ្នូរដូចជាព្រះនាងនៅក្នុងសែស្រឡាយរាជវង្ស។ មិនត្រឹមប៉ុណ្ណេះ មិនយូរប៉ុន្មានវីដេអូជាច្រើនដែលបង្ហាញពីសមាជិកទាំងបួនក្នុងពិធីជប់លៀង និងការជួបសំណេះសំណាលជាមួយព្រះអង្គ Charles III ត្រូវបានអ្នកលេងអ៊ីនធឺណេតផ្សព្វផ្សាយជាបន្តបន្ទាប់ដែលនេះគឺមោទនភាពសម្រាប់ហ្វេនក្រុមតារាចម្រៀង BLACKPINK ក៏ដូចជាប្រជាជនកូរ៉េខាងត្បូងផងដែរ៕
BLACKPINK’s ENTRANCE 🤍 THOSE ARE MY QUEENS!!! pic.twitter.com/hQzpo7H6KR
— 🃏elly (@jendeukiemano) November 22, 2023
BLACKPINK react to being honoured during a speech by King Charles III for the Korean State Banquet at Buckingham Palace, via Sky News. pic.twitter.com/OYSfEOIqtm
— Pop Base (@PopBase) November 21, 2023



















































Account
Security
Favourite Content