អតីតសមាជិក Crayon Pop ទម្លាយប្រវត្ដិស្នេហាផ្អែមល្ហែមពេលជួបស្វាមីដំបូង

អតីតសមាជិកក្រុមចម្រៀង Crayon Pop តារាស្រី SoYul និងស្វាមីតារាប្រុស Moon HeeJoon បានចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារក្នុងឆ្នាំ ២០១៧។ អ្នកទាំងពីរជាគូស្នេហ៍សាមញ្ញមួយ តែតែងត្រូវបានមហាជនជាច្រើនលើកឡើងថា ជាគូស្នេហ៍ផ្អែមល្ហែម និងមានចំណងស្នេហ៍រឹងមាំខ្លាំង។ បច្ចុប្បន្ន ពួកគេទទួលបានចំណងដៃកូនពីរនាក់គឺប្រុសមួយ និងស្រីមួយ។

ក្នុងឱកាសបង្ហាញខ្លួនក្នុងកម្មវិធី “The Return of Superman” គូស្វាមីភរិយាមួយគូនេះ និយាយរៀបរាប់ពីរឿងរ៉ាវស្នេហាដំបូងរបស់ខ្លួន។ តារាស្រី SoYul និងស្វាមីតារាប្រុស Moon HeeJoon បានជួបគ្នាចៃដន្យនៅហាងទំនិញមួយកន្លែងក្នុងតំបន់ Apgujeong ទីក្រុង សេអ៊ូល ហើយអ្នកទាំងពីរក៏ចាប់ផ្ដើមទាក់ទងគ្នាទៅវិញទៅមក។

តារាស្រី SoYul បានទម្លាយថា៖ មានម្ដងនាងពិតជាឃ្លាននំ pastries តែដោយសារនាងជាប់រវល់ខ្លាំងពេក សូម្បីតែពេលទៅទិញយកមកញ៉ាំក៏នាងគ្មានពេលដែរ។ ស្វាមីរបស់នាង បានចងចាំពីចំណុចបន្ដិចបន្ដួចដែលនាងចូលចិត្ដ និងទៅទិញនំនោះមកឲ្យនាង ទាំងដែលពេលនោះពួកយើងទាំងពីរមិនទាន់ក្លាយជាគូស្នេហ៍។ ទង្វើតិចតួចៗ តែផ្អែមល្ហែម និងយកចិត្ដទុកដាក់ធ្វើឲ្យនាងមានអារម្មណ៍រំភើបខ្លាំង។ នាងជឿថា បុរសម្នាក់នេះ នឹងអាចមើលថែនាង និងក្រុមគ្រួសារបានយ៉ាងល្អ ដូច្នេះទើបនាងសម្រេចចិត្ដ សារភាពប្រាប់ស្វាមីរបស់នាង ពីអារម្មណ៍ក្នុងចិត្ដ។

គួរបញ្ជាក់ថា ទោះជាមានអាយុខុសគ្នាដល់ទៅ ១៣ ឆ្នាំ តែគូស្នេហ៍មួយគូនេះ នៅតែមានភាពផ្អែមល្ហែម និងនិយាយរំឮកពីគ្នាជារឿយៗ។ តារាស្រី SoYul ធ្លាប់បានបញ្ជាក់ថា ស្វាមីរបស់នាងក៏ជាអ្នកគាំទ្រក្រុមចម្រៀងនារី Crayon Pop ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ