ស៊ូ ស្រីនីត ថា នឹងត្រឡប់មកប្រកួត Miss Grand ម្តងទៀត ពេលមានចំណុចទាំងនេះ!

កញ្ញា ស៊ូ ស្រីនីត ជយលាភីលំដាប់រងទី៣ នៃកម្មវិធី​ Miss Grand Cambodia 2023 ថ្មីៗនេះ បានប្រាប់ឱ្យអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកដឹងថា នាងនឹងត្រឡប់មកប្រកួតប្រជែងកម្មវិធី Miss Grand Cambodia ម្តងទៀតនៅឆ្នាំខាងមុខ ប៉ុន្តែពេលនេះមិនទាន់អាចកំណត់ថាឆ្នាំណាឱ្យប្រាកដនោះឡើយ។

កូនស្រីអ្នកកំពង់ធំរូបនេះឱ្យដឹងបន្តថា ព្រោះនាងស្រលាញ់វិស័យនេះ ទើបចញ្ចឹមចិត្តចង់វិលត្រឡប់មកប្រកួតប្រជែងម្តងទៀត ហើយការដែលមិនច្បាស់ឆ្នាំ ក៏ព្រោះនាងត្រូវការពេលវេលា ដើម្បីហ្វឹកហាត់​ពង្រឹងសមត្ថភាពរបស់ខ្លួនឯង ឱ្យជាក់ច្បាស់ថា នាងមានសមត្ថភាពអាចដណ្តើមយកមកុដបាន នោះនាងនឹងត្រឡប់មកវិញម្តងទៀត។

បវរកញ្ញាកម្ពស់ ១,៧៧ ម៉ែត្រ នេះ ទទួលស្គាល់ថា ពេលនេះនាងនៅមានចំណុចខ្វះខាតច្រើន ដូច្នេះនាងមានគម្រោងរៀនដើរ Catwalk ឱ្យកាន់តែល្អ និងពង្រឹងផ្នែកភាសា ក៏ដូចជារៀនភាសាថៃបន្ថែមផងដែរ។

ទោះជាយ៉ាងនេះក្តី ស្រីនីត មិនអាក់អន់ស្រពន់ចិត្តចំពោះជយលាភីលំដាប់រងទី៣ នេះឡើយ ផ្ទុយទៅវិញនាងមានតែសប្បាយចិត្ត ព្រោះកម្មវិធី Miss Grand Cambodia​ បាន​ជួយផ្លាស់ប្តូរជីវិតនាងច្រើនណាស់ ពោលគឺពីមុននាងជាក្មេងស្រីសាមញ្ញ ចូលចិត្តនៅតែផ្ទះមិនហ៊ានជួបមុខនរណា តែពេលនេះនាងអាចឈរនៅឆាកដ៏ធំ បង្ហាញភាពក្លាហានក្នុងការបញ្ចេញសមត្ថភាពរហូតបានក្លាយជា 3rd Runner up Miss Grand Cambodia 2023។ នាងពិតជាសប្បាយចិត្តចំពោះសមិទ្ធផលដែលទទួលបាននៅពេលនេះខ្លាំងណាស់។

ឆ្លៀតឱកាសថ្ងៃនេះ ជាថ្ងៃខួបគម្រប់ ២៣ ឆ្នាំ ស៊ូ ស្រីនីត បានរំលឹកគុណដល់មនុស្សសំខាន់ជាច្រើនដែលបានជួយជ្រោមជ្រែងឱ្យនាងដើរមកដល់ចំណុចនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសសិង្ហបុរីវ័យ ៦០ ឆ្នាំប្រើកន្ត្រៃកាត់ក្រចកប៉ុនប៉ងប្លន់ស្ត្រីម្នាក់ជំរិតទារប្រាក់ ១៥០០ ដុល្លារ

បុរសវ័យ ៦០ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ថាបានប៉ុនប៉ងប្លន់ស្ត្រីវ័យ ២៩ ឆ្នាំម្នាក់នៅតំបន់ Woodlands ប្រទេសសិង្ហបុរីដោយប្រើឧបករណ៍ចាក់ស្បែកជុំវិញក្រចក

វចនានុក្រម Cambridge ជ្រើសរើសពាក្យ “Human” ជាពាក្យប្រចាំឆ្នាំ ២០២៦ ដើម្បីកុំឱ្យយើងភ្លេចពី “ភាពជាមនុស្ស” នៅក្នុងយុគសម័យ AI

នៅពេលដែលស្នាដៃបង្កើតដោយ AI ទទួលបានជ័យលាភី ចម្រៀង AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ វីដេអូ AI បានក្លាយជាវីដេអូស្នូលសម្រាប់ផ្សព្វផ្សាយរបស់ស្ថាប័នផ្សេងៗ

គំនូរមួយផ្ទាំងរបស់វិចិត្រករល្បីហូរឡង់ត្រូវបានលក់ក្នុងតម្លៃខ្ពស់បំបែកកំណត់ត្រា ១៩០​ លានដុល្លារ

ក្រុមហ៊ុនដេញថ្លៃ Sotheby's បានឱ្យដឹងថា ស្នាដៃដ៏អស្ចារ្យមួយរបស់វិចិត្រករ Vincent van Gogh ត្រូវបានលក់ក្នុងតម្លៃកំណត់ត្រា ១៩០,៤ លានដុល្លារអាមេរិក កាលពីថ្ងៃពុធ

គ្រឿងអលង្ការមាស ដែលធ្លាប់ស្ថិតក្រោមកម្មសិទ្ធិខុសច្បាប់របស់ Douglas Latchford មានតាំងបង្ហាញ នៅសារមន្ទីរជាតិដល់ថ្ងៃទី ២២ វិច្ឆិកា

នៅពេលចូលទៅដល់ពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពីគ្រឿងអលង្ការ នាសារមន្ទីរជាតិ អ្នកនឹងឃើញនូវរូបចម្លាក់នៃទេពបុរសមួយអង្គតុបតែងដោយគ្រឿងអលង្ការមាសដ៏ប្រណិតមុនគេបង្អស់

តារាចម្រៀងចង្វាក់ Country Lainey Wilson ជ្រើសឈុតពី ALmée  សម្ដែងបទចម្រៀងថ្មី​  “Just A Woman” នៅ CMAs

តារាចម្រៀងចង្វាក់ខោនទ្រី Lainey Wilson បាន​ជ្រើសរើស​ឈុត ALmée Couture ដើម្បី​ឡើង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ CMA ។ រ៉ូប​ពណ៌​ទឹក​ក្រូច​ចាស់​នោះ

លោកស្រី សុភា បុត្រឈរ ចូលរួមថវិកា ១ ម៉ឺនដុល្លារ សម្រាប់ Vote ឲ្យ Miss Universe Cambodia 2026 ថាន រតនា

Miss Universe Cambodia 2026 កញ្ញា ថាន រតនា កំពុង​បំពេញ​បេសកកម្ម​តំណាង​ឲ្យ​កម្ពុជា​នៅ​លើ​ឆាក​បវរកញ្ញា​ដ៏​ធំ​នៅ​ប្រទេស Puerto Rico ហើយ​កម្មវិធី Miss Universe ក៏បា

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី ជនជាតិជប៉ុនដែលបានរួមចំណែកអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ ទទួលមរណភាព

លោកសាស្ត្រាចារ្យ អ៊ីស៊ីហ្សាវ៉ា យ៉ូស៊ីអាគី នាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សអាស៊ីដែលបានបណ្ដុះបណ្ដាលអ្នកជំនាញក្នុងស្រុក ក្នុងកិច្ចការអភិរក្ស

ប្រញាប់ទៅមើល! សារមន្ទីជាតិកម្ពុជាបន្តការពិព័រណ៍គ្រឿងអលង្ការខ្មែរអាយុកាល ២ ពាន់ឆ្នាំ ត្រឹមថ្ងៃអាទិត្យនេះ

ដោយមានការគាំទ្រយ៉ាងច្រើនពីភ្ញៀវជាតិ និងអន្តរជាតិ ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី គ្រឿងអលង្ការ នឹងបន្តបើកជូនសាធារណជនចូលទស្សនាត្រឹមថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ

អ៊ែនជេលីណា និងអគ្គនាយក UNESCO លោក Khaled El-Eneny ទៅទស្សនកិច្ច ការត្បាញសូត្រខ្មែរ នៅកោះឧកញ៉ាតី

កាលពី​ពេល​ថ្មី​ៗ​នេះ​លោក Khaled El-Eneny និង​កំពូល​តារា​ហូលីវូដ អ៊ែនជេលីណា ជូលី បាន​ធ្វើ​ដំណើរ​ទៅ​កោះ​ឧកញ៉ា​តី ដើម្បី​ទៅ​មើល​ការ​ត្បាញ​សូត្រ ដែល​ជា​ជំនាញ​តាំងពី

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។