ប៊ី សុធារី ស្គាល់ច្បាស់ពាក្យបវរកញ្ញា បូករួមបទពិសោធន៍ជោកជាំ នាំឲ្យក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2024

មកុដ Miss Grand Cambodia 2024 ពិតជា​ធ្លាក់​ទៅ​លើ ប៊ី សុធារី ដូច​ការ​រំពឹង​ទុក​ពី​សំណាក់​ហ្វេន​ៗ​ជាច្រើន​ប្រាកដ​មែន។ សម្រាប់​ការ​ត្រឡប់​មក​ឆាក​បវរកញ្ញា​លើក​នេះ សុធារី ពិតជា​ធ្វើ​បាន​ល្អ​ខ្លាំង តាំងពី​ការ​ស្លៀកពាក់ ម៉ូដសក់ ដូច​ការ​លើកឡើង​របស់​នាងថា ​ត្រៀម​រួច​ជាស្រេច សម្រាប់​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ដណ្ដើម​មកុដ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​។

ប៊ី សុធារី ស្គាល់​ច្បាស់​ពី​ពាក្យ​ថា​ «បវរកញ្ញា» ព្រោះ​​ឆាក Miss Grand Cambodia 2024 មិនមែនឆាក​​​ដំបូង​ឡើយ​ដែល​តារា​ស្រី​រូប​នេះ​ចូលរួម​ប្រកួត និង​ត្រូវ​តំណាង​ជាតិ​ចេញ​ទៅ​កម្មវិធី​ក្រៅ​ប្រទេសឆាប់​ៗ។ ​អតីត​កីឡា​ការិនី​បាល់​ទះ​ប្រចាំ​សាលា​វិទ្យាល័យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​រូបនេះ ក៏​មាន​​អាជីព​ម៉ូដែល​ ​នាង​មាន​បទពិសោធន៍​ពេញ​ខ្លួនប៉ឹប​ទៅ​ហើយ។ ដូចនេះ​ហើយ​នាង​អះអាង​យ៉ាង​ច្បាស់​ថា ការ​ត្រឡប់​មក​ឆាក​បវរកញ្ញា​​លើក​នេះ គឺ​មក​ដើម្បី​មកុដ​តែម្ដង។

មុន​ការ​ពាក់​មកុដ Miss Grand Cambodia 2024 ប៊ី សុធារី គឺ​ជា​ម្ចាស់​ជើងឯក Miss Grand Kampong Chhnang ដោយ​បាន​ផ្តួល​បេក្ខភាព​ខ្លាំង​ៗ​ជាច្រើន ទើប​ឡើង​មក​ប្រកួត Miss Grand Cambodia 2024 និង​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក។

តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​ម្ចាស់ Miss Grand Cambodia 2024 ថ្មីថ្មោង​រូប​នេះ មាន​ពី​មុន​មក​នោះ ខាងក្រោម​គឺជា​ប្រវត្តិ​ប្រកួត​កន្លង​មក​របស់ សុធារី៖

១. ឆ្នាំ ២០១៣

Asia New Star Model Contest 2013 ដែល​ជា​កម្មវិធី​ប្រកួត​បង្ហាញ​ម៉ូដ​លំដាប់​អាស៊ី ហើយ​មាន​បេក្ខភាព​៣​រូប​ពី​កម្ពុជា​ចូល​រួម តែ​កាល​ណោះ​នាង​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។ នៅ​ឆ្នាំ​ដដែល​ តួឯក​ស្រី​ក្នុង​រឿង «បាបប្រពន្ធដើម» បាន​បង្ហាញ​ខ្លួន​ ក្នុង​កម្មវិធី​ប្រកួត​សម្រស់​មួយ​ទៀត មាន​ឈ្មោះ​ថា Miss ASEAN 2013 ដែល​ធ្វើ​ឡើង​នៅ ខេត្ត​ឈាងរ៉ៃ​​ប្រទេស​ថៃ ហើយ​នាង​នៅតែ​​មិន​ទទួល​បាន​​លទ្ធផល​ល្អ​ណា​មួយ។

២. ឆ្នាំ ២០១៤

ចូល​មក​ដល់​ឆ្នាំ ​២០១៤ ស្រី​ស្អាត​កម្ពស់​បាន​រូបនេះ ​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​​ម្ដង​ទៀត ដើម្បី​ប្រកួត​កម្មវិធី Miss Southeast Asian 2014។ តែ​លើក​ទី​៣​នៅ​ថៃ​នេះ នាង​ទទួល​បាន​ពាន​ដល់​ទៅ​២ គឺ Miss Elegance និង Best in Evening Wear។

៣. ឆ្នាំ ២០១៥

នៅ​ឆ្នាំ ២០១៥ នាង​ក៏​បាន​តំណាង​កម្ពុជា​ចូល​រួម​កម្មវិធី​ Super Model International 2015 នៅ​ហ្វីលីពីន ដែល​មាន​បេក្ខភាព​មក ៤០ ប្រទេស​ចូល​ ហើយ​នាង​បាន​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​៣ ​កំពូល​ម៉ូដែល​​ទៀត​ផង។​​

៤. ឆ្នាំ ២០១៦

កាលពី​ដើម​ខែ​កញ្ញា​ឆ្នាំ ២០១៦ ប៊ី សុធារី បាន​​ទៅ​ចូល​រួម​ការ​ប្រកួត​មួយ​នៅ​ឯ​ប្រទេស​​​ចិន ​ដោយ​ការ​ប្រកួត​ខាង​នោះ​មាន​ឈ្មោះ​ថា Miss Bikini Universe 2016។ កម្មវិធី​នោះ​កញ្ញា​ បាន​ចូលរួម​​ប្រកួត​ជាមួយ​បេក្ខជន​មក​ប្រទេស​​ចំនួន ៥០​ មក​​ពី​ជុំវិញ​ពិភពលោក ក្នុង​នោះ​មាន​វិញ្ញាសា​ជា​ច្រើនផង​ដែរ។

៥. ឆ្នាំ ២០១៦និង ២០១៧

ក្លាយ​ជា​ម្ចាស់​មកុដ​ Miss Cambodia ឆ្នាំ​២០១៦។ ក្រោយ​ទទួល​បាន​ជោគជ័យ​ជា Miss Cambodia ឆ្នាំ​បន្ទាប់ សុធារី ក្លាយជា Miss Universe Cambodia 2017 ហើយ​នាង​គឺ​ជា​ស្ត្រី​ខ្មែរ​ទី​១ ដែល​បាន​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​បវរកញ្ញា​ចក្រវាល នៅ​សហរដ្ឋអាមេរិក​នា​ឆ្នាំ ២០១៧ នា​ទី​ក្រុង Las Vegas។ ក្រោយ​មក​នាង​ផុត​កុងត្រា​ជាមួយ​ស្ថាប័ន​ចាស់​របស់ខ្លួន និង​មាន​បញ្ហា​បន្តិចបន្តួច ទើប​ធ្វើ​ឲ្យ សុធារី អស់​សិទ្ធិ​មិន​អាច​ប្រើ​នាម​ជា​បវរកញ្ញា​ចក្រវាល​កម្ពុជា ២០១៧ ទៀត​បាន​ឡើយ តែ​មហាជន​នៅតែ​ចងចាំ​តំណែង​មួយ​នោះ​រហូត។ ​​

៦. ឆ្នាំ ២០២​៣

កាល​ពី​ឆ្នាំ​មុន​តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូប​នេះ ក៏​ជា​មាន​នាម Miss Charm Cambodia​ ដែល​មាន​ភារកិច្ច​តំណាង​កម្ពុជា​ប្រកួត Miss Charm នៅ​​វៀតណាម។ បើ​ទោះ​មិន​បាន​ជាប់​ចំណាត់ថ្នាក់​ណា​មួយ តែ ប៊ី សុធារី បាន​ឈ្នះ​ក្នុង​ឈុត​តំណាង​ជាតិ ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធីMiss Charm International។

ក្រៅ​ពី​ការ​ចេញ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​ហើយ​នោះ ប៊ី សុធារី ក៏​ធ្លាប់​ទៅកម្មវិធី​ធំ​ៗ​ជាច្រើនដូចជា​ទៅ​កូរ៉េ ​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ Asia Model Festival សម្រាប់​ពាន Model Star Award។ ចំណែក​ការ​សម្ដែង​វិញ ​ស្រីស្អាត​កម្ពស់ ១,៧៥ ម៉ែត្រ​រូបនេះ បាន​ប្រឡូក​ខ្លះ​ៗ​​ហើយ​មាន​ទាំង​បែប​បុរាណ និង​សម័យ​។ Bee ក៏​ជា​គ្រូ​ដើរ​ម៉ូដ ព្រម​ទាំង​ធ្លាប់​ធ្វើ​ជា​គណៈកម្មការ​ដាក់​ពិន្ទុ​ឲ្យ​បេក្ខភាព​ដើរ​បង្ហាញ​ម៉ូដ​ដទៃ​ទៀត​ផង។ រឹតតែ​មិន​បាច់​និយាយ​ដល់​ការ​ដើរ​បង្ហាញ​ម៉ូដ​ សុធារី ដើរ​សឹងតែ​គ្រប់​​ Runway តូចធំ​ក្នុង​ស្រុក​ទៅ​ហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *