នី រតនា នាំកូនភ្លោះដើរកម្សាន្តនៅភ្នំ ១៥០០ យ៉ាងមានក្ដីសុខ

ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​នា​ថ្ងៃ​ចុង​សប្ដាហ៍​​កន្លង​ទៅ តារា​ចម្រៀងសំនៀង​ផ្អែម ​នី ​រតនា​ ​បាន​នាំ​ភរិយា​ជា​​ទី​ស្រលាញ់​ កូនស្រីច្បង និង​កូន​ភ្លោះ​ដ៏​គួរឲ្យ​ស្រលាញ់​​​ទាំង​ពីរ​ ធ្វើ​ដំណើរ​កម្សាន្ត​​ទៅភ្នំ​​ធម្ម​ជាតិ​យ៉ាង​មាន​ក្ដី​សុខ​។​

ក្រោយ​សម្រាល​បាន​កូន​ភ្លោះ​ គ្រួសារ ​នី​ រតនា​ កាន់​​តែ​មាន​ក្ដី​សុខ ​និង​​​​​ផ្អែម​ល្ហែម​កើន​ឡើង​ទ្វេ​ មិន​តែ​ប៉ុណ្ណោះ​លោក​តារា​ចម្រៀង​រូបនេះ ​តែង​ចំណាយ​ពេល​វេលា​ពី​ការងារ​កំដរ​ភរិយា​​ព្រម​ទាំង​​កូន​ៗ​របស់​លោក​ជា​និច្ច​។​ ជាក់​ស្ដែង​នា​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗនេះ​ប៉ា​ៗ​សង្ហា​បាន​នាំ​ភរិយា ​និង​កូន​ៗ ជា​ទី​ស្រលាញ់​​​ចរ​យាត្រា​​​ចេញ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ភ្នំ​ធម្មជាតិ​មួយ​កន្លែង​​លើ​ទឹក​ដី​នៃ​ខេត្ត​ពោធិ៍សាត់​ ក្នុង​ស្រុក​វាល​វែង​​។​

តាម​រយៈ​រូបភាព​ច្រើន​សន្លឹក​ក្នុង​ដំណើរ​កម្សាន្ត​លើ​ភ្នំ​១៥០០​ ដែល​បង្ហោះ​ដោយ​តារា​ប្រុស​រូប​នេះ​បាន​បង្ហាញ​​ក្ដី​សុខ​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​គ្រួសារ​តូច​មួយ​នេះ​រហូត​ធ្វើ​ឱ្យ​មហាជនបណ្ដា​អ្នក​គាំទ្រ​ដែល​​​ស្រលាញ់​ និងចូលចិត្តគ្រួសារ​របស់​លោក​បាន​បង្ហាញ​អារម្មណ៍​រីករាយ​​មក ​ក្រោយ​បាន​ឃើញ​​គ្រួសាររបស់លោក​មាន​ភាព​កក់​ក្ដៅ​បែប​នេះ​។

ម្ចាស់​បទ ​«​កូន​ក្រមុំ​បង​គ្រាន់​តែ​ជា​មនុស្ស​ស្រី​ធម្មតា​»​ រូប​នេះ​តែង​បំពេញ​កាតព្វកិច្ច​ជា​ស្វាមី ​និង​ឪពុក​ ដ៏​ល្អ​នៅក្នុងគ្រួសារ ហើយ​លោក​តែង​ផ្ដល់​ស្នាម​ញញឹម​ និង​ក្ដី​សុខ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​លោក​ ​រហូត​ធ្វើ​ឱ្យ​ភរិយា​​ស្រស់​សោភា​ពោល​សរសើរ​ស្វាមី​ជា​ញឹកញាប់​ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​