តារាសម្ដែង ខន សូរិយា និងជាអ្នកបង្កើតមាតិកាខ្មែរដែលមានទាំងរូបសម្រស់ និងចំណេះដឹង ងាកមកប្រឡូកក្នុងវិស័យបវរកញ្ញា។ ដោយនាងទទួលបានការតែងតាំងជាបវរកញ្ញាពិភពលោកកម្ពុជា ឆ្នាំ២០២៦ ដែលស្ថិតក្រោមស្ថាប័នរបស់លោក ម៉ែន និមលរ័ត្ន ដែលមានបទពិសោធន៍ច្រើនបណ្ដុះបណ្ដាលតារាបង្ហាញម៉ូដ និងបវរកញ្ញា។

កញ្ញា ខន សូរិយា ដែលមានឈ្មោះពេញ ខន មុំឧត្តមសូរិយារតនាទេវី អាយុ ២៦ ឆ្នាំ, កម្ពស់ ១,៧០ ម៉ែត្រ បានបញ្ចប់ការសិក្សានៅ សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកច្បាប់។ សម្រាប់ Beauty with a Purpose របស់ សូរិយា គឺ “ពន្លឺមួយ” (One Light)។
“ពន្លឺមួយ” (One Light) របស់តារាស្រី និងជាបវរកញ្ញារូបនេះ លើកឡើងអំពីការព្យាបាលបេះដូង តាមរយៈការដាស់សតិអារម្មណ៍ និងការយល់ដឹងពីអារម្មណ៍ ជាពិសេសក្នុងចំណោមយុវវ័យដែលផ្ទុកនូវការឈឺចាប់ផ្នែកខាងក្នុងមើលមិនឃើញ។ សុខភាពផ្លូវចិត្ត នៅតែជាវិបត្តិដ៏ស្ងប់ស្ងាត់ មិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកតែម្តង។


ក្នុងនាមជា Miss World Cambodia 2026 កញ្ញាចង់បញ្ចូលការយល់ដឹងតាមបែបសម័យទំនើបជាមួយនឹងបែបប្រពៃណី។ សម្រាប់ការងារបច្ចុប្បន្ន ខន សូរិយា គឺជាតារាភាពយន្ត, Influencer និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ហើយក៏ជាមនុស្សស្រីសម័យទំនើបតែងចែករំលែកគន្លឹះសំខាន់នានា និងជួយជាយោបល់ដោះស្រាយបញ្ហាមួយចំនួន។
ខន សូរិយា មិនត្រឹមតែមានរូបសម្រស់ស្អាត កម្ពស់ខ្ពស់ស្រឡះ នាងក៏មានសមត្ថភាពច្រៀងពីរោះ ហើយក៏ប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតផង។ នាថ្ងៃ ២៣ ខែតុលា ឆ្នាំ ២០២៥ ខាងមុខនេះក្រុមហ៊ុនរបស់លោក ម៉ែន និមលរ័ត្ន នឹងធ្វើកម្មវិធីសន្និសីទកាសែតនៅស្ថានីយទូរទស្សន៍ បាយ័ន ស្ទឹងមានជ័យ ចាប់ពីម៉ោង ៥ ល្ងាចតទៅ៕






រូបភាព៖Roat Nimul Menn, Miss World Cambodia និង Soriya Khorn























Account
Security
Favourite Content