មិនបង្អង់យូរ គ្រាន់តែរួចដៃពីការងារភ្លាមតារាស្រីពហុជំនាញ សុភ័ក្រ កុសុម៉ា និងស្វាមីរូបសង្ហាបានដឹកដៃគ្នាទៅក្រេបទឹកឃ្មុំនៅលើកោះកណ្ដាលជលសារយ៉ាងមានក្ដីសុខ ព្រមជាមួយមិត្តភ័ក្ដិ និងមនុស្សជាទីស្រលាញ់ជាច្រើនអ្នកទៀត។

ពិតណាស់ ក្រោយរៀបការ សុភ័ក្រ កុសុម៉ា ហាក់មិនបានបង្ហើបពីគម្រោងទៅក្រេបទឹកឃ្មុំនោះទេ ខណៈនៅជាប់ការងារពេញដៃមិនទាន់បានបំពេញរួចរាល់។ ដោយឡែក ម្សិលមិញនេះ វីដេអូ និងរូបភាពស្វីតៗជាច្រើនបានអន្ទងចិត្តហ្វេនឱ្យច្រណែនជាថ្មីម្ដងទៀតពេលបានឃើញអ្នកនាង និងស្វាមី ក្នុងដំណើរកម្សាន្តក្រេបទឹកឃ្មុំជាមួយមិត្តភ័ក្ដិនិងមនុស្សជាទីស្រលាញ់នៅកោះស្ដេច ទឹកដីនៃខេត្តកោះកុង។
តាមរយៈរូបភាពស្វីតៗរបស់គូស្នេហ៍តារាស្រីសម្បុរស្រអែម សុភ័ក្រ កុសុម៉ា និងស្វាមី បានធ្វើឱ្យហ្វេនចូលខមិនសរសើរ និងជូនពរអ្នកទាំងពីរឱ្យមានសុភមង្គលច្រើនៗនៅក្នុងជីវិត ថែមទាំងឆាប់បាន baby ទៀតផង។ មែនទែនទៅ តារាស្រីសម្ដីចាក់ទឹកមិនលិចរូបនេះ តែងតែធ្វើឱ្យហ្វេនៗមិនទាន់មានគូច្រណែនគ្រប់គ្នាពេលដែលបានឃើញអ្នកនាង និងស្វាមីបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាម្ដងៗ។






គួរឱ្យដឹងដែរថា ក្នុងដំណើរកម្សាន្តក្រេបទឹកឃ្មុំរបស់ សុភ័ក្រ កុសុម៉ា មានវត្តមានមិត្តភ័ក្ដិស្និទ្ធស្នាលរបស់អ្នកនាងជាច្រើនអ្នកចូលរួម ព្រមជាមួយមនុស្សជាទីស្រលាញ់ផងដែរ៕























Account
Security
Favourite Content