បទចម្រៀងនីមួយៗរបស់កំពូលតារារ៉េប ម៉ាន់ វណ្ណដា តែងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកស្នេហាវិស័យហ៊ីបហបមិនថាតែក្នុងប្រទេសឡើយ នៅក្រៅប្រទេសក៏ច្រើនមិនធម្មតាដូចគ្នា។

បើនិយាយពី MV ចម្រៀង វណ្ណដា វិញ ភាគច្រើនមានអ្នកមើលលើសពី ១០ លាន ក្នុង YouTube មិនថាបទទោល ឬក៏ជា collaboration ឡើយ។ ក្នុងនោះ MV វីដេអូ collaboration ៥ បទដែលសហការជាមួយតារាខ្មែរ និងបរទេស អ្នកមើលច្រើនបំផុត ក្នុងនោះបទ “Time To Rise” ជាការបកស្រាយរួមគ្នារវាង វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ មានអ្នកមើលជិត ១២០ លានដង។ បន្ទាប់មកជាបទ “ម្តាយ (MAMA)” ជាមួយ ក្មេងខ្មែរ, បទ “កំលោះស្រុកខ្មែរ” ជាមួយ វណ្ណថាន បទ “BONG” ជាមួយ OG BOBBY, បទ “RUN THE TOWN” ជាមួយ F.HERO x.1MILL & SPRITE ជាដើម។



ក្រៅពីចម្រៀងទាំង ៥ ខាងលើ វណ្ណដា ក៏មានបទផ្ទុះខ្លាំងដែលបានសហការជាមួយតារាដទៃដូចជា “អ្នកលេង” ជាមួយ Tempo Tris x Rawyer មានអ្នកមើល ៤៤ លានដង, Snooga, Reezy,បទ “J+O (Remix)” ជាមួយ Reezy & Khmer1jivit មានអ្នកចុចមើល ៣៩ លានដង,បទ “ព្រាននារី (ឱបចង្កេះ)” RXTHY x Tempo Tris មានអ្នកមើល ២៦ លានដង…។ ថ្មីនេះ វណ្ណដា ក៏ទើបទម្លាក់បទ collaboration ជាមួយកំពូលតារារ៉េបស្រីជប៉ុន Awich ហើយការគាំទ្រក៏មិនចាញ៉បទមុនៗដែរ៕




បទ Time To Rise អ្នកមើល ១១៩ លានដង
បទ ម្តាយ (MAMA) អ្នកមើល ៨៥ លានដង
បទ កំលោះស្រុកខ្មែរ អ្នកមើល ៨៣ លានដង
បទ BONG អ្នកមើល ៧៤ លានដង
បទ RUN THE TOWN អ្នកមើល ៤៦ លានដង
























Account
Security
Favourite Content