Song Hyekyo ឬ ហាន់ ជីអ៊ុន ត្រូវបានគេស្គាល់ថាជាតារាសម្ដែងស្រីកូរ៉េជើងចាស់ដែលមានសមត្ថភាពម្នាក់ ជាពិសេសនាងក៏ត្រូវបានគេដាក់រហ័ស្សនាមជារាជនីសម្រស់មួយរូបផងដែរក្នុងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្ន នាងមានវ័យ ៤១ ឆ្នាំទៅហើយ ប៉ុន្ដែសម្រស់របស់នាងហាក់មិនចេះចាស់នៅតែមើលទៅក្មេងជាងវ័យខ្លាំង។


មែនទែនទៅ មនុស្សជាច្រើនប្រហែលជាគិតថាតារាស្រីរូបនេះប្រហែលជាមានសម្រស់ស្អាត ក្រោយចាប់ផ្ដើមមានភាពល្បីល្បាញខ្លាំងប៉ុណ្ណោះ ប៉ុន្ដែតាមពិតទៅ ហាន់ ជីអ៊ុន មានសម្រស់ស្រស់ស្អាតខ្លាំងតាំងពីមានវ័យក្មេងមកម្ល៉េះ។ អ្វីដែលសំខាន់រូបរាងរបស់នាងគ្មានការប្រែប្រួលខ្លាំងឡើយ បើប្រៀបធៀបកាលពី ២០ ឆ្នាំមុន និងបច្ចុប្បន្ន។
រូបភាពរបស់ ហាន់ ជីអ៊ុន នៅវ័យ ១៩ ឆ្នាំ និងវ័យជាង ២០ ត្រូវបានគេចែកចាយរំលែកក្នុងបណ្ដាញសង្គម និងស្រាប់តែក្លាយជាប្រធានបទក្ដៅគគុកភ្លាមៗ តែម្ដង ដោយសារតែនាងស្រស់ស្អាតតាំងពីវ័យក្មេង និងមិនចេះទៅតាមអាយុទាល់តែសោះ។ តោះទៅមើលរូបភាពរបស់នាងបន្ដិចមើល៖
































Account
Security
Favourite Content