តារាសម្ដែងកូរ៉េ Song Hye Kyo បានទាក់ទាញការចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាជាមួយនឹងរូបសម្រស់ស្រស់ស្អាតឥតខ្ចោះរបស់នាងក្នុងវ័យ ៤៣ ឆ្នាំ ស័ក្តិសមនឹងតំណែងរាជិនីសម្រស់អមតៈរបស់កូរ៉េ។


កាលពីពេលថ្មីៗ តួឯកស្រីរឿង “The Glory” បានចែករំលែករូបថតជាច្រើនសន្លឹកលើបណ្ដាញសង្គម Instagram ដោយបង្ហាញពីសកម្មភាពថ្មីៗរបស់នាង។ រូបថតភាគច្រើនបានបង្ហាញនូវសកម្មភាពរបស់តារាស្រីរូបនេះពេលចូលរួមក្នុងព្រឹត្តិការណ៍ម៉ាកយីហោមួយក្នុងប្រទេសអេស្ប៉ាញ ជាកន្លែងដែលនាងបានបញ្ចេញភាពឆើតឆាយ ដោយស្លៀករ៉ូបពណ៌ផ្កាឈូក និងធ្វើម៉ូដសក់វែងចងពាក់កណ្ដាលគួរឱ្យទាក់ទាញ។


អ្វីដែលលេចធ្លោជាងនេះទៀតនោះគឺគ្រឿងអលង្ការដ៏ភ្លឺចិញ្ចាចរបស់នាងដូចជាខ្សែក និងក្រវិលដ៏ប្រណិត ដែលរឹតតែរំលេចសម្រស់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់នាង។ មតិរបស់អ្នកគាំទ្រជាច្រើនសរសើរថា វត្តមាន និងស្នាមញញឹមដ៏ភ្លឺចែងចាំងរបស់នាង បានធ្វើឱ្យនាងហាក់បីដូចជាទេពធីតាដើរដីមួយអង្គ ដោយមិនបាច់ព្យាយាមច្រើន។


យ៉ាងណាមិញ ពេលមិនចូលរួមកម្មវិធីផ្លូវការ Song Hye Kyo បានបង្ហាញសម្រស់ស្រស់ស្អាតបែបធម្មជាតិក្នុងទឹកមុខដ៏ស្រស់ស្រាយ។ ស្លៀកអាវយឺតវាលដៃដ៏សាមញ្ញ និងវ៉ែនតាទាន់សម័យ នាងបានបន្ថែមភាពឆើតឆាយ ខណៈនៅតែជះសម្រស់ស្រស់ស្អាតមិនអាចប្រកែកបាន។
ចំពោះការងារក្នុងវិស័យសិល្បៈ អ្នកគាំទ្រអាចរង់ចាំតាមដានស្នាដៃថ្មីរបស់ Song Hye Kyo ដោយនាងនឹងបង្ហាញខ្លួនជាមួយតារាប្រុស Gong Yoo ក្នុងគម្រោងភាពយន្តភាគថ្មីរបស់អ្នកនិពន្ធ Noh Hee Kyung មានចំណងជើងថា ‘Slowly, Intense’ ៕




























Account
Security
Favourite Content