អ៊ីចឹង​បានជាមិនព្រមចាស់! សុគន្ធ នីសា បង្ហាញរូបមន្តសាច់ចាំវ័យក្មេង

ជារឿយៗ​តារា​ចម្រៀង​ចាស់​វស្សា សុគន្ធ នីសា ត្រូវ​បាន​ទស្សនិកជន​ដាក់​រហស្សនាម​តារា​មិន​ព្រម​ចាស់ បើ​ទោះ​ជា​​មាន​វ័យ ៤០ ទៅ​ហើយ​ក្ដី។ កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ម្ចាស់​បទ “ស្រលាញ់​អូន​ឲ្យ​ច្រើន​ៗ” បង្ហាញ​វត្តមាន​ជា​អ្នក​ដឹកដៃ​ក្នុង​មង្គលការ ចំរើន សុភ័ក្រ នោះ នីសា រឹតតែ​មើល​ទៅ​ក្មេង​ជាង​វ័យ​ថែម​មួយ​កម្រិត​ទៀត។

គ្រង​​ឈុត​ហូល​អាវ​ប៉ាក់​ពណ៌​ទឹក​ប្រាក់ តារា​ស្រី​វ័យ ៤០ ឆ្នាំ​រូបនេះ​នៅតែ​មើល​ទៅ​ដូច​ស្រ្តី​វ័យ ២០​ស្ដើង​ជាមួយ​សាច់​មុខ​ស ស្បែក​គ្មាន​ស្នាម ស័ក្ដិសម​នឹង​រូបរាង​ដ៏​តូច​ច្រឡឹង មើល​ហើយ​មិន​ចេះ​ជិនណាយ។ ក្រោយ​រូបភាព​ពេល​នោះ​បាន​ចែកចាយ នីសា ទទួល​បាន​សំណួរ​ពី​របៀប​ថែទាំ​ឲ្យ​ក្មេង​នោះ​ច្រើន ហើយ​ថ្មី​ៗ​នេះ នាង​ក៏​ដាច់​ចិត្ត​បង្ហាញ​តិចនិក​ខ្លះ​ៗ។

សុគន្ធ នីសា បង្ហើប​ប្រាប់​រូបមន្ត​ពី​ការ​រក្សា​សម្រស់​ក្មេង​ជាង​វ័យ រាង​ស្វែល​ស្អាត សាច់​ស​ម៉ដ្ឋខៃ ទោះ​វ័យ​ច្រើន​ហើយ​ក៏​ដោយ តែ​នៅ​ស្អាត​មិន​ប្រែ។ តារា​ស្រី​របស់​ផលិតកម្ម​ហង្សមាស​រូប​នោះ​បាន​ចែក​រំលែក​ថា “មាន​គេ​សួរ​ខ្ញុំ​ច្រើន​ណាស់​ថា​បង​ #Nisa​ ស្លៀកអីក៏សម​ ​ គឺ​ចង់​ចែករំលែក​ទៅ​ដល់​បង​ប្អូន​ថា​ គឺ​មិន​ថា​យើង​ជា​ស្រី ឬ​ក៏​ជា​មនុស្ស​ប្រុសទេ​ ការថែទាំ​សុខភាព និង​រូប​សម្រស់​ជា​រឿង​សំខាន់​ បងប្អូន​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ ញាំ​អាហារ​​ត្រូវ​គិត​ត្រូវ​រើស​ ហាត់​ប្រាណ​អោយ​បាន​ច្រើន​ កុំ​បណ្តោយ​អោយ​ខ្លួន​ឡើង​គីឡូ​ខ្លាំង​វា​ពិបាក​សម្រក​ណាស់​​បើ​យើង​ថែ​គីឡូ​ និង​​រាង​យើង​បាន​ស្អាត​បងប្អូន​ចង់​ស្លៀក​អី​ក៏​ស្អាត​ដែរ មិន​ថា​តែ​ខ្ញុំ​ជា​តារា​ទេ​ ស្រឡាញ់​ខ្លួន​ថែ​ខ្លួន និង​ថែ​សុខភាព​មើល​ថែ​អារម្មណ៍​អោយ​បាន​ល្អ​ណា​បង​ប្អូន​ជាទី​ស្រឡាញ់“។

ការ​ចែករំលែក​របស់ នីសា ត្រូវ​បាន​អ្នក​គាំទ្រ​ជាច្រើន​ពេញ​ចិត្ត និង​ចូលរួម​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម ដើម្បី​បាន​រូបរាង​សមសួន​ដូច​អាយដល​ខ្លួន។ មិន​ត្រឹម​តែ​ហ្វេន​ប៉ុណ្ណោះ​ទេ​សូម្បី​តែ​អ្នក​សិល្បៈ​គ្នាឯង​ក៏​គាំទ្រ និង​យល់ស្រប ព្រម​ទាំង​ព្យាយាម​អនុវត្ត​តាម​ក្បួន​របស់ សុគន្ធ នីសា ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន