ក្រោយក្លាយជាតារាចម្រៀងឯករាជ្យ សុគន្ធ និសា ត្រៀមទម្លាក់ស្នាដៃថ្មី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ប្រកាស​ខ្លួន​ជា​តារា​ចម្រៀង​ឯករាជ្យ​មិន​បាន​ប៉ុន្មាន​ផង ​អ្នក​នាង​ សុគន្ធ​ និសា ​ត្រៀម​ទម្លាក់​បទ​ចម្រៀង​ថ្មី​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ព្រោងព្រាត​។​

​នា​ដើម​ខែ​ក្រោយ​ ថ្ងៃ​​១​ ខែ​១១​ ឆ្នាំ​ ២០២៤ ​អតីត​តារា​ចម្រៀង​​ស្រី​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ អ្នក​នាង ​សុគន្ធ​ និសា​ បាន​​​ទម្លាក់​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា ​«​ពេល​ខ្ញុំ​ដួល​ អ្នក​នៅ​ឯណា​»​។​ បទ​ចម្រៀង​មួយ​នេះ​ជា​ស្នាដៃ​ដំបូង​សម្រាប់​អ្នក​នាង​ក្រោយ​ចាកចេញ​ពី​ទ្រនំ​ចាស់​​។

​ស្រប​ជាមួយ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចាក​ចេញ​ និង​ប្រកាស​ខ្លួន​ជា​តារា​ចម្រៀង​ឯករាជ្យ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ស្រី​សំឡេង​ស្រទន់​រូប​នេះ​ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ហ្វេន​ៗ​របស់​​អ្នក​នាង​នៅ​តែ​គោរព​ការ​សម្រេច​ចិត្ត​មួយ​នេះ ​ព្រម​ទាំង​បន្ត​គាំទ្រ​បើ​ទោះ​បី​ជា​អ្នក​នាង​បាន​ក្លាយ​ជា Cambodia independent Singer ក៏ដោយ​។

តាម​ដឹង ​តារា​ចម្រៀង​ស្រគត់ស្រគំ​រូប​នេះ​ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​បទ​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ផលិតកម្ម​ចំនួន​បួន មាន​ដូច​ជា ​ផលិតកម្ម​ រស្មី​ស្ទឹង​សង្កែ​ , ផលិតកម្ម​ Spark Music ​, ផលិតកម្ម​ ថោន ​និង​ចុង​ក្រោយ​ផលិតកម្ម ​រស្មី​ហង្ស​មាស​​។​​​​

យ៉ាង​ណា​មិញ​ អ្នកគាំទ្រជាច្រើនរបស់អ្នកនាងកំពុងរង់ចាំ​ទស្សនា​ស្នាដៃ​ថ្មី​របស់​តារា​ចម្រៀង​ស្រី​រូប​នេះ​ដែល​នឹង​ចេញ​ជាផ្លូវការនៅ​ថ្ងៃ​ទី​០១ ​ខែ​វិច្ឆិកា​​ ឆ្នាំ​២០២៤៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មេរៀនពី BTS ទៅ ARMY៖ «ដួលហើយ ត្រូវក្រោកឈរ» ព្រោះភាពជោគជ័យមិនមែនជាការលោតផ្លោះត្រឹមតែមួយយប់

ពីក្រុមដែលគ្មានអ្នកស្គាល់ធ្លាប់ដើរអង្វរគេឱ្យមកមើលការសម្ដែងរបស់ខ្លួនដោយឥតគិតថ្លៃនៅលើដងផ្លូវមួយនៅទីក្រុង Los Angeles ថ្ងៃនេះក្លាយជាមនុស្ស

ម្ដងនេះ N.John លេងមែនទែនហើយ ដោយសង្ស័យត្រៀមចាប់ដៃជាមួយតារា K-Pop ស្រីរូបនេះ

ជា​ថ្មី​ម្ដង​ទៀត ដែល N.John ធ្វើឲ្យ​អ្នក​គាំទ្រ​ក្រោយ​ប្រកាស​សហការ​ជាមួយ​តារា K-Pop នារី​ទោល បន្ទាប់ពី​មាន​ការ Challenge រាំ​បទ «Pop Out» ជាមួយ​សិល្បករ​កូរ៉េ​ជាច្រើន​រូប​ទាំង​បុរស និង​នារី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ដែល​

ត្រចៀកខាងឆ្វេងរបស់ Olivia Rodrigo បាត់បង់សមត្ថភាពក្នុងការស្តាប់ឮជាង ៦០%

មានវត្តមានចូលរួមក្នុងកម្មវិធីវិទ្យុ Kiss FM តារាចម្រៀង Olivia Rodrigo បានផ្តល់បទសម្ភាសន៍ដើម្បីផ្សព្វផ្សាយអាល់ប៊ុម “You Seem Pretty Sad for a Girl So in Love” ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ

វិលមកសិល្បៈវិញត្រឹម ៦ ខែ Zhao Lusi ក្ដាប់បានកុងត្រាផ្សាយពាណិជ្ជកម្ម ១៤ ប្រេនម្នាក់ឯង

តារាសម្ដែងចិន Zhao Lusi កំពុងតែរីករាយនឹងការងើបឡើងវិញយ៉ាងខ្លាំងក្លានៃអាជីពសិល្បៈ បន្ទាប់ពីបានឆ្លងកាត់ការតស៊ូជាមួយបញ្ហាសុខភាព និងជម្លោះជាមួយក្រុមហ៊ុនគ្រប់គ្រង ដោយនៅក្នុងនោះនាងក្តោបបានកិច្ច

ENHYPEN ត្រៀមវិលត្រឡប់ក្នុងនាមជាក្រុមមានសមាជិក ៦ នាក់លើកដំបូង បន្ទាប់ពីការចាកចេញរបស់ Heeseung

បន្ទាប់ពីមានការសង្ស័យអស់រយៈពេលជាច្រើនខែជុំវិញការចាកចេញរបស់សមាជិកម្នាក់រួចមក ក្រុមចម្រៀងបុរស K-pop ដ៏ល្បីល្បាញ ENHYPEN ត្រូវបានកំណត់ថានឹងធ្វើការវិលត្រឡប់មកវិញជាលើកដំបូងក្នុងនាមជាក្រុម

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

Leave a Reply

Your email address will not be published. Required fields are marked *