ហ្វេនៗ ស្រែកច្រៀងតាមឡើងកក្រើកឆាកនៅពេលតារាចម្រៀងពីររូប កញ្ញា សុខ ពិសី និង ហ្សូណូ ច្រៀងរួមគ្នាបទ «ស្រលាញ់បងឈឺចាប់ម្ល៉េះ» កាលពីរាត្រីម្សិលមិញនេះ នៅ Pub មួយកន្លែងក្នុងរាជធានីភ្នំពេញ។


បាត់មុខមួយរយៈ តារាចម្រៀងសំឡេងស្រទន់ សុខ ពិសី ធ្វើឱ្យអ្នកគាំទ្រនឹកមិនស្ទើរនោះទេ។ ត្រឡប់មកលើកនេះកាន់តែប្លែកជាមួយស្ទីល៍នៃការតុបតែងបែបខ្យូតៗអមជាមួយទឹកដមសំឡេងនៅតែផ្អែមស្រួយរណ្ដំបេះដូងអ្នកស្ដាប់ឱ្យស្លុងអារម្មណ៍ទៅតាមបទចម្រៀងរបស់ខ្លួន។
ដោយឡែក ម្សិលមិញនេះដែរតារាចម្រៀងសាច់ខ្ចីញេញរូបនេះបានបង្ហាញវត្តមាននៅលើឆាកក្នុងផាប់មួយកន្លែង ដោយបានច្រៀងចម្រៀងរួមគ្នាជាមួយតារាប្រុសសំឡេងអន្ទងចិត្ ហ្សូណូ ដោយអ្នកទាំងពីរបានបកស្រាយបទចម្រៀង «ស្រលាញ់បងឈឺចាប់ម្ល៉េះ» របស់ សុខ ពិសី តាមរយៈបទចម្រៀងនេះដែរធ្វើឱ្យហ្វេនៗស្រែកច្រៀងតាមអាយដលរបស់ពួកគេ ជាពិសេសត្រង់កន្លែងដែលស្រីស្អាតរាងស្រឡូន ស្រែកធ្វើឱ្យអ្នកស្ដាប់ឡើងព្រឺសម្បុរតែម្ដង។ ក្រោយខកខានច្រៀងចម្រៀងរួមគ្នាជាង ១០ ឆ្នាំ កាលពីនៅផលិតកម្មចាស់ Nice Stars Productions។



បើទោះបីនេះជាខកខានច្រៀងរួមគ្នាយូរក៏ពិតមែន សម្រាប់អ្នកទាំងពីរពេលបានបកស្រាយចម្រៀងជាមួយគ្នាម្ដងទៀត ទាំង សុខ ពិសី និង ហ្សូណូ នៅតែអាចឆក់បេះដូងអ្នកស្ដាប់ជាពិសេសហ្វេនៗ របស់ពួកគេតែម្ដង៕ ទស្សនាវីដេអូចម្រៀង សុខ ពិសី និង ហ្យូណូ ច្រៀងរួមគ្នា ៖ https://www.facebook.com/watch?v=1979529779214648























Account
Security
Favourite Content