ក្រោយការប្រកួតយ៉ាងស្វិតស្វាញកាលពីរាត្រីថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៤ បានរកឃើញម្ចាស់ជយលាភី Miss Preteen Cambodia 2024 ហើយ ម្នាក់នោះក៏ត្រូវជាអ្នកដែលគ្រងតំណែងបន្តពី ជូរី ល្អហួស ដែរ គឺយុវតី ស្ងួន កវីម៉ូនីកា។

នៅក្នុងការប្រកួត Miss Preteen Cambodia 2024 កាលពីរាត្រីយប់មិញនេះ យុវតី ស្ងួន កវីម៉ូនីកា បានទទួលជយលាភី ក្លាយជាម្ចាស់មកុដក្នុងចំណោមបេក្ខភាពលេចធ្លោជាច្រើននាក់។ ម្ចាស់ជយលាភីរូបនេះមកទាំងព្រមជាមួយ រូបសម្រស់ សមត្ថភាព និងចំណេះដឹងធ្វើឱ្យរូបនាងទទួលបានការដាក់ពិន្ទុ និងចំណាប់អារម្មណ៍ពីសំណាក់គណៈកម្មការ។
យុវតីវ័យ ១២ ឆ្នាំរូបនេះបានខិតខំ ព្យាយាម និងប្រឹងប្រែងដើម្បីឆ្លងផុតវិញ្ញាសាជាច្រើនមុនឈានដល់ការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រមួយនេះ។ ជាលទ្ធផលរូបនាងក៏ទទួលបានផ្លែផ្កាជាទីគាប់ចិត្ត និងបានក្លាយជាម្ចាស់ជយលាភីគ្រងតំណែង Miss Preteen Cambodia 2024។




គួរឱ្យដឹងដែរថា យុវតីវ័យក្មេងដែលពោរពេញដោយសមត្ថភាពរូបនេះធ្លាប់មានបទពិសោធន៍ក្នុងវិស័យដើរម៉ូត ថែមទាំងធ្លាប់បានដើរលើឆាកអន្តរជាតិកម្មវិធី Vietnam International Junior Fashion Week នៅប្រទេសវៀតណាម និងធ្លាប់បានចូលរួមកម្មវិធី fashion show ជាច្រើនផងដែរ៕
រូបភាព៖ ស្ងួន កវីម៉ូនីកា























Account
Security
Favourite Content