កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» មុខប្រាសាទអង្គរវត្តមានទាំងអាហារខ្មែរ និងសិល្បករ រង់ចាំស្វាគមន៍ភ្ញៀវ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

នា​ថ្ងៃ​ទី​១៥ ​ខែ​សីហា​ ​នេះ​កម្មវិធី «ស្នាម​ញញឹម​នៃ​កម្ពុជា​​​»​ បាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​អធិកអធម​ដោយ​មាន​ការ​តាំង​ម្ហូប​អាហារ​​ខ្មែរ​​​ច្រើន​មុខ​​ ព្រម​ទាំង​​វត្តមាន​សិល្បករ​-សិល្ប​ការិនី​ខ្មែរ​ចូលរួមយ៉ាង​ច្រើន​កុះករ​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ត​​។

ទិដ្ឋភាព​ដ៏​សែន​អ៊ូអរ​នៃ​ការ​​ចូលរួម​របស់​សិល្បករសិល្ប​ការិនី​ខ្មែរ​យ៉ាង​ច្រើន​កុះករ​នៅ​លើ​ទឹក​ដី​អង្គរ​ក្នុង​ព្រឹត្តិការណ៍​​ «ស្នាម​ញញឹម​នៃ​កម្ពុជា​​​» ជា​ការ​ចូលរួម​បំផុស​​​ចលនា​ផ្សព្វផ្សាយ​វប្បធម៌​ទេសចរណ៍​ក្នុង​ស្រុក​​ ក៏​ដូចជា​ផ្សាយ​ដល់​បរទេស​ ឲ្យស្គាល់​​អរិយធម៌​ និងវប្បធម៌​ដ៏​ផូរផង់​របស់​ខ្មែរ​​។​​

នៅ​ក្នុង​កម្មវិធី​​នេះផងដែរ សិល្បករ​​បាននាំគ្នា​​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ ដើម្បី​ជា​ការ​បង្ហាញ​ក៏​ដូចជា​គាស់​កកាយ​ឡើង​វិញ​ពី​វត្ថុ​ដ៏​មាន​តម្លៃ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ ក៏មានអាហារ​ខ្មែរ​ជា​ច្រើន​មុខ​ត្រូវ​បាន​ដាក់​តាំង​ដើម្បី​ឱ្យ​ភ្ញៀវ​ជាតិ ​និង​​អន្តរជាតិ​បាន​ស្គាល់​ និង​ទទួល​ភ្លក់​រសជាតិ​ផង​ដែរ​។​

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​​ថា​​ នៅក្នុង​ថ្ងៃ​ទី​១៥ ​ខែ​សីហា​​នេះ​មាន​ការ​រៀប​ចំ​ពិព័រណ៍​អាហារ​​ នំ​ចំណី​ ផ្លែ​ឈើ​ និង​ភេសជ្ជៈ​បែប​ខ្មែរ​​ ក៏​ដូច​ជា​ការ​ប្រគំតន្ត្រី​ខ្នាត​តូច ​​ព្រម​ទាំង​មាន​ការ​សម្ដែង​នូវ​ផ្ទាំង​ទស្សនីយភាព​សិល្បៈ​ផ្សេង​ៗ​ជា​ច្រើន​ទម្រង់​ផង​ដែរ​។​

ជា​រួម​ព្រឹត្តិការណ៍​ «ស្នាម​ញញឹម​នៃ​កម្ពុជា​​​»​​ មានរយៈពេល​ ៤​ ថ្ងៃ ​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី​ ១២ ​ដល់​ថ្ងៃ​ទី​១៥​ ខែ សីហានេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ឱ្យ​សិល្បករ​ សិល្ប​ការិនី​ខ្មែរ ​​​និង​អ្នក​ជំនាញ​ផលិត​មាតិកា​​បាន​រួម​គ្នា​ផលិត​វីដេអូ​ថ្មី​ៗ​​​នៅ​លើ​បណ្ដាញ​សង្គម​​ដើម្បី​ជា​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ទេសចរណ៍​របស់​ខ្មែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ