រូបភាព វណ្ណដា ឈរក្នុងចំណោមតារាល្បីៗជុំវិញពិភពលោក កាលបិទអូឡាំពិក ពិតជារឿងកម្រ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បើ​ទោះ​ជា​​បេសកកម្ម​ឡើង​សម្ដែង​បិទ​កម្មវិធី​អូឡាំពិក​រដូវ​ក្ដៅ​​ឆ្នាំ ២០២៤ នៅ​ប៉ារីស​ប្រទេស​បារាំង​ចប់​ជិត ១ សប្ដាហ៍ ទៅ​ហើយ តែ​ប្រធានបទ​ទាក់ទង​នឹង​រឿង វណ្ណដា នៅ​តែ​ត្រូវ​បាន​មហាជន​លើក​មក​ជជែក​មិន​ទាន់​អស់​ឡើយ។

ទាំង វណ្ណដា និង​តារា​ចម្រៀង​ល្បី​ៗ​ដែល​បាន​ឡើង​សម្ដែង​នា​រាត្រី​អាទិត្យ​ទី ១១ ខែ​សីហា កន្លង​ទៅ ហាក់​នៅ​មិន​ទាន់​អស់​អាល័យ​ពី​អូឡាំពិក​រដូវ​ក្ដៅ​ឡើយ ដោយ​ម្នាក់​ៗ​បន្ត​រំលឹក​អនុស្សាវរីយ៍​ជាច្រើន​លើ​បណ្ដាញ​សង្គម។

នៅ​ពេល​រូបភាព​ដែល​ម្ចាស់​បទ «Time To Rise» ឈរ​ក្នុង​ចំណោម​តារា​ល្បី​ៗ​លំដាប់​ពិភពលោក​ជាច្រើន អ្នក​គាំទ្រ​ឃើញ​ហើយ​ពិតជា​រំភើប និង​មិន​នឹក​ស្មាន​ថា​សិល្បករ​ខ្មែរ​រូប​នោះ អាច​ធ្វើ​ឲ្យ​បរទេស​ទទួល​ស្គាល់​ពី​សមត្ថភាព ទេពកោសល្យ និង​ភាព​អស្ចារ្យ​នៃ​តន្ត្រី​ខ្មែរ។ អ្វីដែល​សំខាន់​នោះ គឺ​តារា​រ៉េប វណ្ណដា បាន​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ធំ​ៗ​ជុំវិញ​ពិភពលោក​មិន​ថា​នៅ​ប៉ែក​អឺរ៉ុប ឬ​នៅ​អាស៊ី​សុទ្ធតែ​សរសើរ​ពី​ភាព​លេចធ្លោ​របស់​លោក​បាន។

ក្រៅពី​កាសែត​នៅ​បារាំង​ជាច្រើន​ស្ថាប័ន​បាន​ចុះផ្សាយ​ពី វណ្ណដា ហើយ​នោះ IG របស់​ទស្សនាវដ្តី​ដ៏​ធំ​របស់​អាមេរិក Rolling Stone ក៏​បាន add story រូបភាព​ជុំគ្នា​រវាង​សិល្បករ​ជាច្រើន ត្រៀម​សម្ដែង​បិទ​អូឡាំពិក ក្នុង​នោះ​ក៏​មាន​រូបភាព​តារា​ខ្មែរ រូបនេះ​ដែរ។

អ្នក​គាំទ្រ​បាន​ចោទ​ជា​សំណួរ​ថា តើ​រយៈពេល​ប៉ុន្មាន​ទៀត ទើប​​សិល្បករ​ខ្មែរ​អាច​មក​ឈរជើង​ជុំគ្នា​ជាមួយ​តារា​ល្បី​ៗ​លំដាប់​ពិភពលោក​បែបនេះ​ម្ដង​ទៀត? ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ អ្នក​គាំទ្រ​ម្ចាស់​បទ «ស្រណោះ» នៅ​មិន​ភ្លេច​អរគុណ វណ្ណដា ដែល​បាន​ជួយ​លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​កន្លង​មក។

សម្រាប់ ម៉ាន់ វណ្ណដា គ្រាន់តែ​មក​ដល់​មាតុភូមិ​ភ្លាម បាន​បង្ហោះ​រូបភាព​ជាមួយ​សិល្បករ​ល្បី​ៗ​ដូចជា​ក្រុម Phoenix, Angèle, ក្រុមVampire Weekend, Kavinsky និង AIR ទាំង​សកម្មភាព​សម​ឆាក​មុន​កម្មវិធី​មក​ដល់ ព្រម​ទាំង​រូប​ក្រោយ​ឆាក​ជាច្រើន ហើយ​ក៏​ត្រូវ​បាន​តារា​ចម្រៀង Angèle និង​តន្ត្រី​ករ Victor le Masne ចូល​ទៅ like និង​បញ្ចេញ​មតិ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក