ទុករឿងរសើបទៅម្តុំ! ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆក់តំណែងដ៏សំខាន់មួយក្នុង MGC 

ទោះបីជាព្យុះភ្លៀងលើបណ្តាញសង្គមហ្វេសប៊ុកបោកបក់លើ ​ ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 ខ្លាំងក្លាកម្រិតណាក៏ដោយ ក៏នាងនៅតែរក្សាជំហរ​រឹងមាំ ដោយសារតែមានក្តីស្រលាញ់ពីមនុស្សជុំវិញខ្លួន និងហ្វេនៗយ៉ាងច្រើន​លើសលប់ដែលនៅចាំជំរុញលើកទឹកចិត្តគ្រប់ពេលវេលា។

មិនយូរប៉ុន្មាន វត្តី បានធ្វើឱ្យអ្នកគាំទ្រ និងហ្វេនៗរបស់នាងភ្ញាក់ផ្អើលចំហមាត់ ព្រោះស្ងាត់ៗនាងស្រាប់តែត្រូវប្រកាសតំណែងជា Executive Vice President តែម្នាក់គត់ ក្នុង​ស្ថាប័ន Miss Grand Cambodia។ បណ្តា fan page ទាំងអស់ រួមទាំងអ្នកគាំទ្រស្មោះស្ម័គ្ររបស់ វត្តី បាននាំគ្នាចែករំលែកដំណឹងដ៏រីករាយនេះ ព្រមជាមួយសារអបអរសាទរដល់ queen របស់ពួកគេនាឱកាសទទួលបានតំណែងដ៏សំខាន់នៃកម្មវិធី Miss Grand Cambodia។

តាមការ comment របស់គណនីឈ្មោះ Sara Pich របស់នាយករងនៃកម្មវិធី MGC បានឱ្យដឹងពីតួនាទី Executive Vice President យ៉ាងដូច្នេះថា «អនុប្រធានប្រត្តិបត្តិមានសិទ្ធក្នុងកម្មវិធីបន្ទាប់បងស្រីនឹងខ្ញុំមកបង្កើតអោយកម្មវិធីកាន់តែដំណើរការល្អ ក្នុងកម្មវិធីត្រូវតែមានតំណែងមួយនេះ»។ 

ក្រោយត្រូវប្រកាសឡើងកាន់តំណែងនេះ បវរកញ្ញាពោរពេញដោយសមត្ថភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះថ្លែងអំណរគុណដល់ស្ថាប័ន ថែមទាំងសន្យាថា នាងនឹងបំពេញតួនាទីមួយនេះឲ្យបានល្អបំផុត ក្នុងដំណើរឆ្ពោះកាន់វឌ្ឍនភាពនៃវិស័យបវរកញ្ញាកម្ពុជា។

ម្ចាស់មកុដ 5th Runner up Miss Grand International 2022 រៀបរាប់ឡើងថា « សូមអរគុណដល់បងស្រី Sokunthea Imm បងប្រុស Rayuth Kong បងស្រី Sara Pich ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នៃស្ថាប័ន Miss Grand Cambodia ដែលបានតែងតាំងនាងខ្ញុំ «ពេជ្រ វត្តីសារ៉ាវឌ្ឍី» ក្នុងតំណែងជា Executive Vice President នាងខ្ញុំសូមសន្យាថានឹងបំពេញតួនាទីមួយនេះឲ្យបានល្អបំផុតក្នុងដំណើរឆ្ពោះកាន់វឌ្ឍនភាពនៃវិស័យបវរកញ្ញាកម្ពុជាសូមអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រនិងស្រឡាញ់ចំពោះនាងខ្ញុំកន្លងមក អ្នកទាំងអស់គ្នាជាភាពជោគជ័យរបស់នាងខ្ញុំ មានអ្នកទាំងអស់គ្នាទើបមាននាងខ្ញុំក្នុងថ្ងៃនេះ ! Break the history of the new era – Pich Votey Saravody Executive Vice President of Miss Grand Cambodia »។

នេះចាត់ទុកជាជំហានថ្មីមួយទៀតរបស់ ​វត្តី ក្នុងវិស័យបវរកញ្ញានៅកម្ពុជា ដែលនាងនឹងមកចូលរួមជួយជ្រោមជ្រែងវិស័យនេះឱ្យកាន់តែមានភាពរីកចម្រើន ផ្អែកតាមបទពិសោធន៍ការប្រកួតថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសការបើកផ្លូវទទួលរៀននូវអ្វីថ្មីៗពីវិស័យប្រកួតប្រជែងសម្រស់។

អ្នកគាំទ្រស្មោះស្ម័គ្ររបស់បវរកញ្ញារាងខ្ពស់ស្រឡះនេះជឿជាក់ថា នាងនឹងអាចបំពេញតួនាទីនេះបានល្អ និងអាចជួយបណ្តុះបណ្តាលគ្រាប់ពូជថ្មីរបស់កម្ពុជាឱ្យកាន់តែមានគុណភាពចាប់ពីឆ្នាំ ២០២៤ នេះតទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ