តារាសម្ដែងស្រីដែលទទួលបានប្រជាប្រិយភាពខ្លាំង សិទ្ធី នីកា និងព្រះនាង នរោត្តម ជេនណា គឺជាសែរាជវង្សខ្មែរ ដែលកំពុងប្រឡូកក្នុងវិស័យសិល្បៈ។ កូនចៅនៃគ្រួសាររាជវង្សទាំងទ្វេ ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ព្រោះមានទាំងចំណេះដឹង រូបសម្រស់ ទេពកោសល្យ ព្រមជាមួយអត្តចរិតប្រពៃ សមនឹងវង្សត្រកូលខ្ពង់ខ្ពស់។ បើរាប់ទៅ សិទ្ធី នីកា ត្រូវជាម្ដាយមីងថ្លៃ ព្រះនាងតូច ជេនណា ដោយស្វាមីតារាស្រីរូបនោះ គឺជាព្រះមាតុលា ពោលគឺជាព្រះអនុជបង្កើត អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី មាតារបស់ព្រះនាង ជេនណា។

ព្រះនាង នរោត្តម ជេនណា ជាតារាសម្ដែង និងអ្នកបង្កើតមាតិកាល្បីឈ្មោះហើយជាព្រះនាងជាបុត្រីរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី ត្រូវជាព្រះរាជនត្តា (ចៅស្រី) ព្រះករុណាព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាព្រះភាគិនេយ្យា (ក្មួយស្រី) នៃព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម។
ចំណែក និង សិទ្ធី នីកា តារាសម្ដែងមុខស្រទន់មានមន្តស្នេហ៍ ដោយនាងមាន ទំនាក់ទំនងស្នេហាជាកូនបុត្រារបស់សម្ដេច នរោត្តម ចក្សពង្ស (ព្រះអង្គជាព្រះរាជបុត្រារបស់ ព្រះបាទនរោត្តម សីហនុ)។ អង្គទាំងទ្វេមិនត្រឹមជួបគ្នាក្នុងព្រះរាជវាំង និងកម្មវិធីសាច់សាលោហិតឡើយ នៅក្នុងកម្មវិធីសិល្បៈក៏ទ្រង់ទាំងគូ បានជួប គាំទ្រាគ្នា និងមានភាពស្និទ្ធស្នាលខ្លាំង ព្រមទាំងបានពោលសរសើរគ្នាជារឿយៗថែមទៀតផង។


ថ្មីៗនេះកម្មវិធីមង្គលការតារាចម្រៀងឯករាជ្យ អូលីកា ម្ចាស់បទ «មនុស្សពិសេស» ក៏មានការចូលរួមពីសែរាជវង្សដែលប្រឡូកសិល្បៈទាំង២ អង្គ ដែរ គឺបុត្រប្រសាស្រីសម្ដេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងព្រះនាង នរោត្តម ជេនណា។ ក្រោយឃើញរូបភាព សិទ្ធី នីកា និង ព្រះនាង ជេនណា អ្នកគាំទ្រសរសើរពីភាពចុះចម្រុង និងរូបសម្រស់ស្អាតដូចទេពធីតាដូចគ្នា៕
ខាងក្រោមជារូបភាពតារាសម្ដែង សិទ្ធី នីកា និង ព្រះនាងជេនណា ពេលបានជួបគ្នា ទាំងសម្រស់ការតុបតែងបែបសុភាពដូចគ្នា ស័ក្ដិសមជាមនុស្សក្នុងរាជវង្ស៖






























Account
Security
Favourite Content