សិទ្ធី នីកា និង ព្រះនាងតូច ជេនណា សែរាជវង្សកំពុងប្រឡូកសិល្បៈ និងមានសម្រស់ស្រស់ស្អាតដូចគ្នា

តារា​សម្ដែង​ស្រី​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង សិទ្ធី នីកា និងព្រះនាង នរោត្តម ជេនណា គឺ​ជា​សែ​រាជវង្ស​ខ្មែរ ដែល​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ។ កូនចៅនៃគ្រួសារ​រាជវង្ស​ទាំង​ទ្វេ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន ព្រោះ​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ ទេពកោសល្យ ព្រម​ជាមួយ​អត្តចរិត​ប្រពៃ សម​នឹង​វង្សត្រកូល​ខ្ពង់ខ្ពស់។ បើ​រាប់​ទៅ សិទ្ធី នីកា ត្រូវជា​ម្ដាយមីង​​ថ្លៃ ព្រះនាង​តូច ជេនណា ដោយ​ស្វាមី​តារា​ស្រី​រូប​នោះ គឺជា​ព្រះមាតុលា ពោល​គឺ​ជា​ព្រះអនុជ​បង្កើត ​អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្ដម បុប្ផារី មាតា​របស់​ព្រះនាង ជេនណា។

ព្រះនាង នរោត្តម ជេនណា ជាតារា​សម្ដែង និង​​អ្នក​បង្កើត​មាតិកាល្បី​ឈ្មោះ​​ហើយជា​ព្រះនាង​ជា​បុត្រី​របស់​អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្ដម បុប្ផារី ត្រូវជា​ព្រះ​រាជនត្តា (ចៅស្រី) ព្រះ​ករុណា​ព្រះបាទ​សម្ដេច នរោត្តម សីហនុ ព្រះបរមរតន​កោដ្ឋ និង​ជា​ព្រះ​ភាគិនេយ្យា (ក្មួយស្រី) នៃ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម។

ចំណែក និង សិទ្ធី នីកា តារា​សម្ដែង​មុខ​ស្រទន់​មាន​មន្តស្នេហ៍ ដោយ​នាង​មាន ទំនាក់ទំនង​ស្នេហា​ជា​កូន​បុត្រា​របស់​សម្ដេច នរោត្តម ចក្សពង្ស (ព្រះអង្គ​ជា​ព្រះរាជបុត្រា​​របស់ ​ព្រះបាទ​នរោត្តម សីហនុ)។ អង្គ​ទាំង​ទ្វេ​មិន​ត្រឹម​ជួប​គ្នា​ក្នុង​ព្រះរាជវាំង និង​កម្មវិធី​សាច់សាលោហិត​ឡើយ នៅ​ក្នុង​កម្មវិធី​សិល្បៈ​ក៏​ទ្រង់​ទាំង​គូ បាន​ជួប​ គាំទ្រាគ្នា និង​មាន​ភាព​ស្និទ្ធស្នាល​​ខ្លាំង ព្រម​ទាំង​បាន​ពោល​សរសើរ​គ្នា​ជារឿយៗ​ថែម​ទៀត​ផង។

ថ្មី​ៗ​នេះ​កម្មវិធី​មង្គលការ​តារា​ចម្រៀង​ឯករាជ្យ អូលីកា ម្ចាស់បទ «មនុស្ស​ពិសេស» ក៏​មាន​ការ​ចូលរួម​ពី​សែ​រាជវង្ស​ដែល​ប្រឡូក​សិល្បៈ​ទាំង​២ អង្គ ដែរ គឺ​បុត្រ​ប្រសា​ស្រី​សម្ដេច​ព្រះ​មហិស្សរា នរោត្តម ចក្រពង្ស និង​ព្រះនាង នរោត្តម ជេនណា។ ក្រោយ​ឃើញ​រូបភាព សិទ្ធី នីកា និង ព្រះនាង ជេនណា ​​អ្នក​គាំទ្រ​សរសើរ​ពី​ភាព​ចុះ​ចម្រុង និង​រូប​សម្រស់​ស្អាត​ដូច​ទេពធីតា​ដូចគ្នា៕

ខាងក្រោម​ជា​រូបភាព​តារា​សម្ដែង សិទ្ធី នីកា និង ព្រះនាង​ជេនណា ពេល​បាន​ជួប​គ្នា ទាំង​សម្រស់​ការ​តុបតែង​បែប​សុភាព​ដូចគ្នា ស័ក្ដិសម​ជា​មនុស្ស​ក្នុង​រាជវង្ស៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់



Leave a Reply

Your email address will not be published.Required fields are marked *