ទាំងស្អាត ឆ្លាត និងពូកែ កញ្ញា ស៊ីន យូប៊ីន តែងឃើញបង្ហាញវត្តមាននៅក្នុងកម្មវិធីធំៗ ទាំងក្នុង និងក្រៅស្រុក។ ថ្មីៗនេះដែរ យូប៊ីន ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងយុទ្ធនាការមួយរបស់ យូនីសែហ្វ ដើម្បីអបអរទិវាកុមារពិភពលោក ២០២៣។




នៅក្នុងទិវាកុមារពិភពលោកនេះដែរ ក្រុមយុវជនស្ម័គ្រចិត្តខេត្តក្រចេះ បានដឹកនាំសកម្មភាពដាំដើមឈើជាមួយមន្ត្រី និងសិល្បករ ក៏ដូចជារៀបចំដំណើរកម្សាន្តទេសចរណ៍ធម្មជាតិ ដើម្បីយល់ដឹងពីសត្វផ្សោតជិតផុតពូជ ដែលកំពុងរស់នៅតាមដងទន្លេមេគង្គ។ ក្នុងសកម្មភាពនៃការដាំដើមឈើនេះដែរ កញ្ញាបានចូលរួមធ្វើជាប្អូនៗ កុមារតូចៗ ដោយឃើញមានរៀបចំដាំបង្គោលស្លាកឈ្មោះរបស់ យូប៊ីនបន្ទាប់មកទើបចាប់ផ្តើមដំណើរការនៃការដាំដើមឈើ។



យូប៊ីន បានបង្ហាញអារម្មណ៍របស់នាងចំពោះយុទ្ធនាការមួយនេះថា “ការដែលបានពាក់អាវមួយនេះ ឈរនៅកន្លែងនេះ វាពិតជាមានន័យណាស់សម្រាប់យូប៊ីន រហូតមិនដឹងថាគួរពន្យល់បែបណា”។ កញ្ញាក៏បានរៀបរាប់បន្ថែមទៀតថា “យូប៊ីន សន្យា និងជួយអស់ពីកម្លាំងកាយចិត្តដើម្បី Unicef ដើម្បីកុមារ និងយុវជន”៕























Account
Security
Favourite Content