Jungkook សរសេរសំបុត្រលាអ្នកគាំទ្រយ៉ាងក្ដុកក្ដួលខណៈត្រូវចូលជួរកងទ័ពរាប់ឆ្នាំ

បន្ទាប់ពីកាលពីម្សិលមិញ (២២ ខែវិច្ឆិកា) Big Hit Music បានប្រកាសថាសមាជិក BTS ដែលមិនទាន់បានចូលបំពេញកាតព្វកិច្ចយោធាគឺ RM, Jimin, V, និង Jung Kook បានចាប់ផ្តើមដំណើរការបំពេញកាតព្វកិច្ចរបស់ខ្លួន អ្នកគាំទ្រក៏​បាន​បង្ហាញ​ពី​អារម្មណ៍​ផ្សេង​ៗ​គ្នាដោយ ARMY ជាច្រើននិយាយថា​ពួក​គេ​មានអារម្មណ៍សោកសៅ​ដែល​មិន​អាច​ឃើញ​សមាជិក​ក្រុម BTS ដូចមុនរហូតដល់ពួកគេបញ្ចប់ភារកិច្ច។

ជាមួយគ្នានេះដែរ JungKook កូនពៅរបស់ BTS ដែលថ្មីៗនេះបានទទួលជោគជ័យខ្លាំងជាមួយនឹងអាល់ប៊ុមទោលដំបូង ក៏បានចេញ​មក​សរសេរ​សំបុត្រ​ទៅ​កាន់​អ្នក​គាំទ្រខ្លួន​តាម​រយៈ Weverse ពាក់ព័ន្ធការ​ដែល​សមាជិក​ BTS ទាំង​៧​នាក់​នឹង​ចូល​បម្រើ​យោធា​ពេញ​ពេល​ឆាប់ៗ​នេះថា៖

“ ខ្យល់កាន់តែត្រជាក់ទៅៗហើយព្រោះជិតផុតខែវិច្ឆិកា។ គ្រប់គ្នាក៏បានដឹងរួចមកហើយ ដូច្នេះខ្ញុំសុំសរសេរសំបុត្រខ្លីមួយផ្ញើដល់អ្នកទាំងអស់គ្នា…

“ខ្ញុំ​នឹង​ចាប់​ផ្តើមជំហានថ្មី​នៅ​ខែ​ធ្នូ។ ខ្ញុំ​នឹងលា​អ្នក​រាល់​គ្នា​ជា​បណ្ដោះអាសន្ន ដើម្បី​បំពេញ​កាតព្វកិច្ច​យោធា​របស់​ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថាមានសម្ពាធដែលត្រូវប្រាប់អ្នករាល់គ្នាអំពីរឿងនេះ ប៉ុន្តែអារម្មណ៍មួយទៀតគឺបេះដូងខ្ញុំមានភាពកក់ក្តៅនៅពេលគិតពីអនុស្សាវរីយ៍ដ៏មានតម្លៃដែលខ្ញុំបានចែករំលែកជាមួយ ARMY។ គ្រប់វិនាទីដែលបានចំណាយជាមួយអ្នកគ្រប់គ្នាគឺជាពេលវេលាដ៏មានន័យបំផុតក្នុងជីវិតខ្ញុំ។ ស្នាមញញឹម ការលើកទឹកចិត្ត និងក្តីស្រលាញ់ពី ARMY បាននាំខ្ញុំទៅដល់ចំណុចនេះ។ ខ្ញុំ​ដឹង​គុណ​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ជំរុញ​ក្តី​សុបិន​របស់​ខ្ញុំ ហើយរួមដំណើរជាមួយខ្ញុំយ៉ាងស្ងៀមស្ងាត់”។

“ខ្ញុំមិនហ៊ានប្រាប់អ្នកទាំងអស់គ្នាឱ្យរង់ចាំពេលខ្ញុំបំពេញកាតព្វកិច្ចនោះទេព្រោះរយៈពេល ១ ឆ្នាំ ៦ ខែគឺយូរណាស់។ ខ្ញុំមិនអាចនិយាយពាក្យអាត្មានិយមបែបនេះបានទេ ប៉ុន្តែ​ខ្ញុំ​សន្យា​ថានឹង​ត្រលប់​មក​​វិញ​ ត្រលប់មកនៅ​លើ​ឆាក​ម្តង​ទៀត​បន្ទាប់​ពីចប់ភារកិច្ច។

“ក្នុងពេលជាមួយគ្នានេះ ខ្ញុំសង្ឃឹមថាជីវិតរបស់ ARMY នឹងពោរពេញទៅដោយសំណើចរីករាយ និងសុភមង្គល ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាមានសុខភាពល្អនិងមានតែភាពស្រស់ស្អាតនៅក្នុងជីវិត។ ខ្ញុំ​នឹង​នឹក​អ្នក​ទាំង​អស់​គ្នា​អស់​ពី​ចិត្ត ហើយរង់ចាំ​ជួប​អ្នក​រាល់​គ្នាជាថ្មីដើម្បីបាននិយាយគ្នាអំពីរឿងថ្មីៗតទៀត។ ថែរក្សា​សុខភាពផងណា កុំឱ្យឈឺ។ ខ្ញុំស្រលាញ់អ្នក”។

គួរបញ្ជាក់ថា បច្ចុប្បន្ន SUGA, Jin, និង j-hope កំពុងតែបំពេញកាតព្វកិច្ចយោធារបស់ពួកគេ ហើយសមាជិកដែលនៅសល់នឹងត្រូវចូលបំពេញកាតព្វកិច្ចក្នុងខែធ្នូនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម