បង្ហាញវត្តមាននៅក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៍ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ ២០២៣ នៅសៀកមិន ខេត្តហ្វុចូវ ប្រទេសចិន ក្នុងរាត្រី The Cambodia night តារាសម្ដែង ស៊ីន យូប៊ីន បានបង្ហាញភាពលេចធ្លោរបស់ខ្លួនជាមួយឈុតពណ៌សដ៏ស្រស់ស្អាត ដែលបង្កប់អត្ថន័យគួរឱ្យស្ងើចសរសើរ ។

ស្រីស្រស់សោភារូបនេះតែងធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក ភ្ញាក់ផ្អើល និងលាន់មាត់សរសើរពីគំនិតនៃការបង្កើតថ្មីលើឈុតសម្លៀកបំពាក់ដែលកញ្ញាតែងគ្រងចូលរួមនៅក្នុងកម្មវិធីជាច្រើន ជាពិសេសកម្មវិធីដែលបង្ហាញនៅក្រៅប្រទេស នៅលើឆាកអន្តរជាតិតែម្តង។ ជាក់ស្តែង នៅក្នុងកម្មវិធីមួយ ដែលធ្វើឡើងនៅឯប្រទេសចិន យូប៊ីន បានគ្រងឈុតពណ៌ស ដែលមានដាំត្បូងពណ៌លឿងទុំ នៅលើរង្វង់ក និងដៃទាំងសងខាង។



យូប៊ីន បានដាក់ឈ្មោះឈុតនេះថា «យ័ន្តធាតុទាំង ៥» ដែលមាន (ន=ទឹក) (ម=ដី) (ព=ភ្លើង) (ទ=ខ្យល់) (យ=អាកាស) ។ គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី ១ នោះទេ ដែលតារាស្រីរូបនេះបាននាំយកសិល្បៈវប្បធម៍ និងអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ ដើម្បីឱ្យពិភពលោកបានស្គាល់ ៕























Account
Security
Favourite Content