ពិធីមង្គលការ Kenneth Ma នៅកោះ Samui ចាយប្រាក់ខ្ទង់ម៉ឺនដុល្លារ

ពិធីមង្គលការរបស់តារាសម្ដែងហុងកុងល្បី Kenneth Ma និងភរិយា Roxanne Tong កាលពីថ្មីៗ នេះ បានក្លាយជាប្រធានបទត្រូវបានគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម។ ក្រុមអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រីករាយ និងជូនពរដល់លោក និងភរិយា ស្រឡាញ់គ្នាដល់ចាស់កោងខ្នង។

ពិធីមង្គលការ​នេះត្រូវបានរាយការណ៍ធ្វើឡើងនៅឯកោះ Samui ក្នុងប្រទេសថៃ និងពីក្រុមគ្រូសារ មិត្ដភក្ដិ និងមិត្ដរួមអាជីពដូចជា Natalie Tong, Jazz Lam, Stephen Wong និង Tracy Chu ជាដើម។ ភ្ញៀវចូលរួមសរុបគឺមាន ៦០ ទៅ ៨០ នាក់ គ្រប់គ្នាដែលមានវត្ដមាននៅទីនោះគឺបានបង្ហាញទឹកមុខយ៉ាងសប្បាយរីករាយពោរពេញដោយស្នាមញញឹម និងអបអរដល់គូស្វាមីភរិយាថ្មី។

យោងតាមប្រភពព័ត៌មាន 8days បានឲ្យដឹងពីថ្លៃចំណាយក្នុងពិធីមង្គលការរបស់តារាប្រុស Kenneth Ma និងភរិយាគឺមានតម្លៃកប់ពពក។ ពិធីមង្គលការនេះ​ធ្វើឡើង​នៅ Conrad កោះ Samui ដែល​តម្លៃ​ផ្ទះ​វីឡាលំដាប់ផ្កាយ ៥ ​សម្រាប់ជួលមានតម្លៃចាប់​ផ្ដើម​ពី ៩៧០ ដុល្លារ​អាមេរិកក្នុង​មួយ​យប់ ក្នុងរដូវកាលចុងឆ្នាំ។ គូស្នេហ៍មួយគូនេះត្រូវបានរាយការណ៍ថា ចំណាយប្រាក់ប្រមាណជិត ៦៥ ០០០ ដុល្លារអាមេរិកលើសំបុត្រយន្តហោះ និងការស្នាក់នៅរយៈពេលពីរយប់សម្រាប់ភ្ញៀវរបស់ពួកគេទាំងអស់។ តម្លៃទាំងនេះ​មិនទាន់រាប់បញ្ចូលក្នុងការចាយវាយលើអាហារ និងការចំណាយផ្សេងៗឡើយ។

គួរបញ្ជាក់ថា តារាប្រុស Kenneth Ma និងភរិយា Roxanne Tong បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនកាលពីខែ មិថុនា ឆ្នាំ ២០២០។ ជារឿយៗ តារាប្រុស Kenneth Ma តែងតែនិយាយរំឭក និងសរសើរដល់ភរិយារបស់ខ្លួនជាមនុស្សស្រីពូកែ និងទន់ភ្លន់។ អ្នកទាំងពីរបានចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៣៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម