ប៉ុន្មានថ្ងៃនេះអាកាសធាតុចាប់ផ្ដើមក្ដៅខ្លាំងតែម្ដង ព្រោះជាខែមាឃ ជិតចូលដល់ខែចេត្រ ដែលអាកាសធាតុរឹតតែក្ដៅជាងនេះទៅទៀត។ ដូចនេះបើមិត្តនារីយើងចង់ឲ្យស្រឡះក មិនក្ដៅស្អុះស្អាប់ បែកញើស សើមខ្លួនខ្លាំងទេ អាចជ្រើរើសម៉ូដសក់ខ្លីៗដូច Idol ប៉ុន្មានរូបនេះក៏បាន។
ក្នុងចំណោមតារាស្រីល្បីៗទាំងនេះ ភាគច្រើនគឺស្ទើរតែមិនទុកឲ្យសក់ដុះវែងទាន់ឡើយ គឺទៅសារ៉េឲ្យខ្លីជាប្រចាំ ឬអ្នកខ្លះដូរតម្រូវតាមការងារ និង style ចូលចិត្ត។ សម្រាប់ style សក់ខ្លីនេះ យើងអាចកាត់ស្មើ ឬកាត់រះបណ្ដាក់គ្នាតិចៗក៏បាន។ មិនត្រឹមតែប៉ុណ្ណោះអាចបន្ថែមការតុបតែងដោយពណ៌ថើៗ និងមូលរួញភ្លីធំៗ មើលទៅកាន់តែស្អាតម្យ៉ាង ហើយបើអ្នកមិនស្រលាញ់សក់ពណ៌ទេ អាចរក្សាពណ៌ធម្មជាតិ ឬដាក់ខ្មៅក្រឹបតែម្ដង។
បើនិយាយពីស្ទីល៍សក់នេះដែរ អ្នកអាចស្លៀកពាក់ជាមួយសម្លៀកបំពាក់បែបណាក៏សម មិនថាបុរាណ ឬសម័យ គឺស៊ីគ្នាទាំងអស់។ ចង់ដឹងថាម៉ូដនេះស្អាតប៉ុណ្ណា ហើយអាចសាកល្បងបាន សម្រាប់ថ្ងៃចូលឆ្នាំខ្មែរខាងមុខ ទៅស្រុកដើរលេងឲ្យគេមើលផ្អៀងកម្ដង៖
រឿន ណាត

ភិន សុដាលីស
ហ៊ិន ច័ន្ទនីរ័ត្ន

វ៉ាន់នីឡា
ជា ស្រីនា
ស៊ិន យូប៊ីន
ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា
នីគីនីគី
កែវ ផល្លីកា

ណាក់ ស្រីណា























Account
Security
Favourite Content