SHINee ប្រារព្ធខួបក្រុម ១៦ឆ្នាំយ៉ាងរំជួលចិត្តជាមួយអ្នកគាំទ្រ ៣ ម៉ឺននាក់ក្នុងការប្រគំតន្ត្រី៣ថ្ងៃ

ក្រុមចម្រៀងបុរស SHINee បានបញ្ចប់ការប្រគំតន្ត្រីរយៈពេលបីថ្ងៃរបស់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅ ដោយមានអ្នកគាំទ្រសរុបចំនួន ៣ម៉ឺននាក់បានចូលរួមដើម្បីអបអរសាទរខួបគម្រប់ ១៦ ឆ្នាំនៃការបង្ហាញខ្លួនរបស់ពួកគេ។

ការប្រគំតន្ត្រី “SHINee World VI ‘Perfect Illumination: SHINee’s Back'” ត្រូវបានប្រារព្ធឡើងនៅពហុកីឡដ្ឋាន Inspire Arena ក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ ដោយមានការប្រារព្ធខួប ១៦ឆ្នាំរបស់ក្រុមធ្វើឡើងនៅថ្ងៃសៅរ៍។

លើឆាកតន្ត្រីទាំង៣ថ្ងៃ សមាជិកបច្ចុប្បន្នទាំង ៤នាក់របស់ SHINee បាន​សម្តែង​បទ​ល្បីៗ​ដូច​ជាបទ “Clue + Note” (ចេញឆ្នាំ២០១២) បទ “Lucifer” (ចេញឆ្នាំ២០១០) បទ “Dream Girl” (ចេញឆ្នាំ២០១៣) បទ “Good Evening” (ចេញឆ្នាំ២០១៨) បទ “Don’t Call Me” (ចេញឆ្នាំ២០២១) បទ “Ring Ding Dong” (ចេញឆ្នាំ២០០៩) បទ “Everybody” (ចេញឆ្នាំ២០១៣), “View” (ចេញឆ្នាំ២០១៥) បទ “Replay” (ចេញឆ្នាំ២០១៥) និងបទ “Love Like Oxygen” (ចេញឆ្នាំ២០០៨) រួមទាំងបទចម្រៀងភាសាជប៉ុន “Diamond Sky” (ចេញឆ្នាំ២០១៦) និងបទ “Colors of the Season” (ចេញឆ្នាំ២០១៤) ។

ទន្ទឹមនោះ SHINee ក៏បានសម្តែងបទចម្រៀងពីអាល់ប៊ុមឆ្នាំ ២០១៣ របស់ពួកគេដែលមានចំណងជើងថា “Hard” រួមមានបទ “Satellite” បទ “Identity” បទ “Like It” “Juice” និងបទ “The Feeling” ។

នាយកផ្នែកសម្តែងរបស់ SM Entertainment លោក Hwang Sang-hoon ដែលទទួលបន្ទុករៀបចំការសម្ដែងនេះបានឱ្យដឹងថាឧបករណ៍ LED ដែលត្រូវបានប្រើក្នុងកំលុងពេលប្រគំតន្ត្រី Tokyo Dome កាលពីខែកុម្ភៈ របស់ SHINee ត្រូវបានធ្វើឱ្យប្រសើរឡើង និងប្រើប្រាស់ក្នុងការប្រគំតន្ត្រី Incheon រួមផ្សំជាមួយនឹងឆាកលើអាកាស ឆាករំកិល និងការបញ្ចេញភ្លើងដែលស៊ីគ្នាទៅនឹង light stick របស់អ្នកគាំទ្រ។

ក្នុងឱកាសដ៏ពិសេសនេះ សមាជិក្រុម SHINee បាន​និយាយ​ទៅកាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា៖ “អរគុណគ្រប់​ដែលបាន​នាំពួក​យើង​មកដល់​កន្លែង​ដែលពួក​យើង​ឈរនៅ​ពេល​នេះ។ “ពួកយើងនៅទីនេះព្រោះមានអ្នកទាំងអស់គ្នានៅក្បែរ ដូច្នេះពួកយើងសន្យានឹងតបស្នងវិញយ៉ាងស័ក្ដិសមសម្រាប់ការគាំទ្ររបស់គ្រប់គ្នា” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *