សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភទឹកប្រាក់ ១០ ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែររយៈពេល ៥ ឆ្នាំ

សម្ដេច​​តេជោ ហ៊ុន​ សែន​ បាន​សម្រេច​​ឧបត្ថម្ភ​ទ្រទ្រង់​សមាគម​សិល្បករ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ ១០​ ម៉ឺន​ដុល្លារ​អាមេរិក​រយៈពេល​ ៥ ​ឆ្នាំ​ចាប់​ពី​ឆ្នាំ ​២០២៤​​ ​នៅក្នុង​ឱកាស​នៃ​ការ​អនុញ្ញាត្តិ​ឱ្យជួប​សម្ដែង​ការ​គួរ​សម​នៃ​ប្រតិភូ​សមាគម​សិល្បករ​ខ្មែរ​ ដែល​ដឹក​នាំ​ដោយ​លោក​ជំទាវអ្នក​ឧកញ៉ា ​ម៉ៅ ​ចំណាន​​។​​​

នា​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា ​ឆ្នាំ​ ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ​ប្រតិភូ​​សមាគម​សិល្បករ​ខ្មែរ​ ដឹកនាំ​ដោយ​លោក​ជំទាវអ្នក​ឧកញ៉ា​ ម៉ៅ ​ចំណាន​ ចូល​ជួប​ដើម្បី​សម្ដែង​ការ​គួរ​សម​​​នៅ​ វិមាន ​៧ ​មករា​​ រាជធានី​ភ្នំពេញ​។​​​​ បង្ហាញ​វត្តមាន​នៅ​ក្នុង​ការ​ចូល​រួម​មាន​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​មាន​សិល្បករ​ជាច្រើន​ដូច​ជា​លោក​ ទេព ​រិនដារ៉ូ​, កញ្ញា​ ស៊ីន ​យូប៊ីន, តារា​កំប្លែង​នាយ ​ពែក​មី ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​។​

ថ្លែង​ក្នុង​ឱកាស​នៃ​ការ​ជួប​សំណេះ​សំណាល​នេះ​ដែរ​​ ​លោក​ជំទាវ​អ្នក​ឧកញ៉ា ​ម៉ៅ​ ចំណាន​ ក៏​បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​សាវតារ​សង្ខេប​របស់​សមាគម​សិល្បករ​ខ្មែរ​​​ក្រោម​ការ​ជួយ​ទ្រទ្រង់​ និង​គាំទ្រ​ពី​សម្ដេច​តេជោ​​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ក៏​ដូច​ជា​សកម្មភាព​នានា​ដែល​ត្រៀម​រៀប​ចំ​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​ផង​ដែរ​។ ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង ​ក៏​បាន​គោរព​ថ្លែង​អំណរគុណ​សម្ដេច​តេជោ ​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ទទួល​ជួប​សមាជិក​ក្រុម​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បករ​ខ្មែរ​ ដែល​នេះ​ជា​សារ​វិជ្ជមាន​សម្រាប់​សមាគម។​

ជា​កិច្ច​ឆ្លើយ​តប​ សម្ដេច​តេជោ​ ហ៊ុន សែន បាន​កោត​សរសើរ​ចំពោះ​ការ​រៀប​ចំ​សមាគម​ចាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើស​​រើស​ប្រធាន​ថ្មី​។​ សម្ដេច​បាន​គូស​បញ្ចាក់​ថា​ ការ​កកើត​ឱ្យ​មានសមាគម​ជារឿង​ល្អ​ហើយ​ ក៏​ប៉ុន្តែ​ការ​ធានា​និរន្តរភាព​ជា​ការ​លំបាក​។​ សម្ដេច​ជឿ​ជាក់​ថា​ នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​សមាគម​អាច​ជៀស​ផុត​ពី​ការ​លំបាក​​កើត​មាន​កន្លង​មក​តាម​រយៈ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ឡើង​វិញ​ និង​ការ​ពង្រឹង​សីលធម៌​របស់​សិល្បករ​សិល្ប​ការិនី​។​ ជា​ចុង​ក្រោយ​ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុ ​បាន​ជូនពរ​លោក​ជំទាវអ្នក​ឧកញ៉ា​ ម៉ៅ​ ចំណាន​​ និង​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សមាគម​ឱ្យ​មាន​សុខភាព​ល្អ​ និង​ជោគជ័យ​ជា​បន្ត​បន្ទាប់​ទៀត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​