កាលពីពេលថ្មីៗនេះ ស៊ីន យូប៊ីន បានបង្ហាញវត្តមាននៅក្នុងកម្មវិធីសម្ពោធទូរស័ព្ទម៉ាកថ្មីមួយនៅក្នុងប្រទេសថៃ នាងនៅតែស្រស់ស្អាត និងលេចធ្លោក្រោយការផ្អាកសកម្មភាពក្នុងវិស័យសិល្បៈព្រមទាំងបណ្ដាញសង្គមមួយរយៈ។

បន្ទាប់ពីបែកធ្លាយវីដេអូតារាសម្ដែងល្បីឈ្មោះ ស៊ីន យូប៊ីន គ្រងឈុត-សស្នាក់នៅក្នុងទីវត្តអារាម១កន្លែងក្នុងខេត្តសៀមរាប បានធ្វើឱ្យបណ្ដាអ្នកគាំទ្រក៏ដូចជាមហាជនហាក់បានស្រាយចម្ងល់នៅពីក្រោយភាពស្ងប់ស្ងាត់របស់តារាស្រីរូបនេះ។ ពិតណាស់តាមរយៈវីដេអូដែលបង្ហាញនៅលើអាខោន shin_yubin_fanclub បានបង្ហាញពីសកម្មភាពនៃការរស់នៅក្នុងទីវត្តអារាមមួយកន្លែង ដោយតារាស្រីរូបនេះបានប្រើជីវិតរស់នៅយ៉ាងសាមញ្ញ និងស្ងប់ស្ងាត់ជ្រកកោនក្រោមព្រះធម៌ហ្វឹកហាត់កាយសម្បទា បោសសម្អាតទីធ្លាវត្ត លាងសម្អាតចានក្បាននៅក្នុងវត្ត បេះផ្កាក្រង ឱ្យចំណីសុនខ និងសូត្រធម៌នៅក្នុងព្រះវិហារជាមួយដូនចាស់ៗ ថែមទៀត។
មិនត្រឹមតែសកម្មភាពទាំងនេះតារាសម្ដែងវ័យ ២៩ ឆ្នាំរូបនេះក៏បានបង្រៀនអក្សរដល់ក្មេងៗ ដែលមានទីលំនៅក្បែរៗ វត្តថែមទៀតផង។ តារាស្រី ស៊ីន យូប៊ីន បានចំណាយរយៈពេលប្រមាណជា ១ ខែក្នុងការរស់នៅបែបជីវិតស្ងប់ស្ងាត់ និងការបដិបត្តិធម៌ ដើម្បីឱ្យចិត្តកាយបានស្ងប់ទៅតាមកន្លងនៃព្រះធម៌។




យ៉ាងណាមិញ នាថ្ងៃ១ កុម្ភៈ ២០២៥ តារាស្រីជួរមុខរូបនេះបានបង្ហាញមុខជាថ្មីម្ដងទៀតក្នុងកម្មវិធីសម្ពោធប្រេនទូរស័ព្ទ ដែលនាងជា BAនៅខ្មែរមួយរូបផងដែរ ដោយការទៅកម្មវិធីនៅថៃនោះ យូប៊ីន បានទៅជាមួយប្អូនស្រី រួមជាមួយតារាក្នុងស្រុក។ ក្រឡេកមកមើលសម្រស់ និងភាពលេចធ្លោ ស៊ីន យូប៊ីន នៅតែស្រស់ស្អាតនិងទាក់ទាញគួរឱ្យសរសើរខណៈទើបចេញពីប្រតិបត្តិធម៌ក៏ដោយ៕
វីដេអូ ស៊ីន យូប៊ីន ទៅប្រតិបត្តិធម៌នៅទីវត្តមួយកន្លែងក្នុងខេត្តសៀមរាប ៖
ប្រភពរូបភាព ៖ FB Shin Yubin ស៊ីន យូប៊ីន























Account
Security
Favourite Content