ស៊ីន យូប៊ីន បង្ហាញ ៣ ចំណុច មហាជនគួរទៅមើលរឿង «បណ្ដាសានាងរាត្រី»

ក្រោយចំណាយពេលផលិតប្រមាណកន្លះឆ្នាំ ភាពយន្តខ្នាតធំរបស់ខ្មែរ «បណ្ដាសានាងរាត្រី» បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ កាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួមពីតួ​សម្តែង សិល្បករ-សិល្បការិនី រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះនាងតូច នរោត្តម ជេនណា ថែមទៀតផង។

​តារាសម្តែងរួម​មាន ស៊ីន យូប៊ីន, តារាភាពយន្តមីយ៉ាន់ម៉ា Paing Takhon, ព្រះនាងតូច នរោត្តម ជេនណា, តារាក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន, ​សរពេជ្ញ ម៉ានីកា និងតារាសម្តែង​វ័យក្មេងជាច្រើនរូបទៀត សម្តែងប៉ះគ្នា ក្នុងរឿងបែបភាពយន្តភ័យរន្ធត់​មួយ​នេះ។

កញ្ញា ស៊ីន យូប៊ីន តួអង្គសំខាន់ម្នាក់ក្នុងរឿង «បណ្ដាសានាងរាត្រី» បានឱ្យដឹងថា ទីបំផុតរឿងដែលនាង និងតួអង្គផ្សេងទៀតទន្ទឹងរង់ចាំ បានចាក់បញ្ចាំងជាផ្លូវការហើយ។ ទស្សនិកជន នឹងទទួលបានអារម្មណ៍ថ្មីប្លែក ដូចកំពុងទស្សនារឿងបែបបស្ចិមប្រទេស ព្រោះ​ផលិតករដែលផលិតរឿងនេះ តម្រូវតាម​ទីផ្សារអន្តរជាតិ ដូច្នេះការសម្រិតសម្រាំងគុណភាព គឺស្តង់ដារអន្តរជាតិ ដើម្បីវាយលុកទីផ្សារអន្តរជាតិតែម្តង។

តារាសម្តែងឆ្នើមរូបនេះហ៊ានអះអាងថា រឿង «បណ្ដាសានាងរាត្រី» ពិតជាសាហាវខ្លាំងមែនទែន។ វាជាប្រភេទរឿងព្រឺព្រួច តែមិនមែនរន្ធត់បែបខ្មោចលងនោះទេ ពោលទស្សនិកជនត្រូវការគិតបន្តិច និងត្រៀមចិត្តក្នុងការភ័យគ្រប់ពេលវេលាតែម្តង។ រឹតតែពិសេស ទស្សនិកជននឹងបានឃើញ តារាក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន ក្នុងរូបភាពថ្មីប្លែកមួយទៀត ដែលពុំធ្លាប់ឃើញពីមុនមកឡើយ។ 

ក្នុងនាមជាតួអង្គម្នាក់ក្នុងរឿងរន្ធត់ព្រឺព្រួចនេះ យូប៊ីន បានលើកឡើងពីចំណុចសំខាន់ ៣ ដែលហ្វេនៗគួរទៅមើលរឿង «បណ្ដាសានាងរាត្រី»។ ទី១ រឿង «បណ្ដាសានាងរាត្រី» ផលិតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ, ទី២ រឿងនេះចូលរួមសម្តែងដោយកូនខ្មែរ រួមជាមួយតារាសម្តែងមីយ៉ាន់ម៉ា Paing Takhon និងទី៣ គឺវាជាខ្សែភាពយន្តមួយដែលបង្ហាញអំពីរវាងភាពយន្តខ្មែរដែលយើងធ្លាប់មើលពីមុន។ នាងសូមលើកទឹកចិត្តឱ្យមហាជន​ទៅទស្សនារឿងនេះដោយផ្ទាល់ភ្នែកខ្លួនឯង ដើម្បីបានដឹងពីគុណភាពភាពយន្តខ្មែរនាពេលបច្ចុប្បន្ន ថាផ្តោតលើគុណភាព សាច់រឿង និងបច្ចេកទេសថត មិនចាញ់ភាពយន្តក្រៅស្រុកប៉ុន្មានឡើយ។

យូប៊ីន សុំមិនទាន់និយាយដល់ការនាំចេញទៅទីផ្សារក្រៅស្រុកនោះទេ អ្វីដែលនាងផ្តោតខ្លាំងពេលនេះ គឺសន្ទុះគាំទ្រ និងទីផ្សារក្នុងស្រុក ព្រោះនាងជឿជាក់ថា រឿងមួយដែលទទួលបានការគាំទ្រក្នុងស្រុកខ្លាំង ច្បាស់ជាអាចទាក់ទាញទីផ្សារក្រៅស្រុកបាន ដោយគេនឹងឆ្ងល់ថា រឿងនេះមានចំណុចពិសេសអ្វី ធ្វើឱ្យផ្ទុះការគាំទ្រក្នុងស្រុកខ្លាំងថ្នាក់នេះ។ ក្នុងនាមជាតារាសម្តែងម្នាក់ នាងហ៊ាននិយាយថា រឿង «បណ្ដាសានាងរាត្រី» នេះ ជារឿងដែលនាងមិនខ្លាចក្នុងការប្រកួតប្រជែងលើគុណភាពនោះទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក