ពីក្រោយការបង្ហាញខ្លួនដោយឥតសម្លៀកបំពាក់របស់ John Cena លើឆាក Oscar ដែលទស្សនិកជនភាគច្រើនមិនបានដឹង

ក្រៅតែពីការប្រកាសឈ្មោះអ្នកឈ្នះពានក្នុងផ្នែកនីមួយៗ នៅលើឆាកកម្មវិធីប្រគល់ពានរង្វាន់អូស្ការលើកទី ៩៦ ក្នុងឆ្នាំ ២០២៤នេះ សិល្បករដែលបានធ្វើឱ្យទស្សនិកជនបើកភ្នែកធំៗ ថែមទាំងទាក់ទាញនូវសំឡេងហ៊ោ និងសើចក្នុងពេលតែមួយ នោះគឺគ្មានអ្នកណាក្រៅពី John Cena ឡើយ ដែលលោកបានបង្ហាញខ្លួនបែបននលគោកនៅលើឆាក ដើម្បីប្រកាសពានរង្វាន់ Best Costume Design ឬសម្លៀកបំពាក់ល្អបំផុត ដោយមានតែក្រដាសមួយផ្ទាំងប៉ុណ្ណោះបិទបាំងពីមុខ។

មិនត្រឹមតែការបង្ហាញខ្លួនរបស់លោកនោះទេ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលពេញសាល ប៉ុន្តែពាក្យសម្ដីរបស់លោកក៏បានធ្វើឱ្យទស្សនិកជនជាច្រើនសើចព្រមៗគ្នា នៅពេលដែលលោកបាននិយាយប្រយោគគួរឱ្យអស់សំណើចថា៖ «សម្លៀកបំពាក់ពិតជាសំខាន់ណាស់» មុននឹងបន្តនិយាយលេងសើចទៀតថា “ខ្ញុំមិនអាចបើកស្រោមសំបុត្ររង្វាន់បានទេ។ តើ​មាន​នរណា​អាច​ជួយ​ខ្ញុំ​បាន​ទេ?» រហូត​មក​ដល់​ពេល​នេះ រូបភាពនិងវីដេអូឃ្លីបរបស់អតីតតារាកីឡាកាសរូបនេះ​បាន​ក្លាយ​ជារូបភាព​ Viral មួយនៅ​លើ​បណ្ដាញ​សង្គម ក្លាយជាឈុតមួយដែលល្បីបំផុតក្នុងកម្មវិធីអូស្កាឆ្នាំនេះ និងអាចនឹងក្លាយជាប្រធានបទល្បីរាប់ឆ្នាំទៅមុខទៀតក៏ថាបាន។

យ៉ាងណាមិញ បន្ទាប់ពីចប់កម្មវិធីនេះក៏មានលេចធ្លាយរូបភាពបង្ហាញថាការពិត John Cena មិនបានលែងខ្លួនននលគោកនោះទេ ប៉ុន្តែគឺមានការបិទបាំងចំណុចសំខាន់ទាំងមុខទាំងក្រោយ។

ជាងនេះទៅទៀត មិនត្រឹមតែទាក់ទងនឹងការកម្សាន្តប៉ុណ្ណោះទេដែលទស្សនិកជន​បាន​ចាប់អារម្មណ៍ និង​សើច​ជាមួយ​នឹង​ការ​លេងសើច​របស់ John Cena នៅលើ​ឆាក ប៉ុន្តែមានចំណុច​មួយទៀតដែលគ្រប់គ្នាគិតដល់គឺសកម្មភាពនេះ​អាចជា​យុទ្ធសាស្ត្រទីផ្សារ​​របស់​ម៉ាក Birkenstock ព្រោះ John Cena បានជ្រើសរើសពាក់តែស្បែកជើង Birkenstock ដើម្បីទាក់ទាញ​ការ​ចាប់​អារម្មណ៍​អ្នក​ទស្សនា។ បើពិចារណាលើទិដ្ឋភាពអាជីវកម្ម គំនិតនេះគឺអាចទៅរួច ដោយសារតែយុទ្ធសាស្រ្ត Tie-In បែបនេះគឺជារឿងធម្មតាទៅហើយនៅក្នុងពិភពហូលីវូដ។ ដូចគ្នានឹងទិដ្ឋភាពលើកម្រាលព្រំក្រហមនៃកម្មវិធីប្រគល់ពានរង្វាន់នានាដែរ គឺលើសពីការបង្ហាញម៉ូដសម្លៀកបំពាក់ ប៉ុន្តែក៏មានបង្កប់នូវកិច្ចសន្យាអំពីការបិទការលក់រវាងម៉ាកល្បីៗ និងសិល្បករផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨