តារាសម្ដែង និងជាអ្នកជំនួញស្រីដ៏ល្បី ស៊ីន យូប៊ីន បានទៅចូលរួមកម្មវិធី Elle Fashion Week 2024 កាលពីម្សិលមិញនេះ។ យូប៊ីន ដែលបានចូលរួមជាភ្ញៀវកិត្តិយស ពេលចេញមកវិញ ត្រូវបានអ្នកគាំទ្រចោមរោមជុំជិត ដើម្បីសុំថតរូបជាមួយ និងហត្ថលេខា។



ស៊ីន យូប៊ីន បានក្លាយជាភ្ញៀវចូលរួមកម្មវិធីបង្ហាញម៉ូដនៅថៃ ដែលជាម៉ាក Tony Ward Couture។ តារាស្រីរូបវ័យក្មេង យូប៊ីន តែងតែសម្បូរទីផ្សារនៅប្រទេសជិតខាងមួយនេះ ហើយក៏មានអ្នកគាំទ្រនាងច្រើនខ្លាំងដូចគ្នាផងដែរ។ ដូចកាលពីម្សិលមិញនេះ គ្រាន់តែតារាស្រីវ័យ ២៧ ឆ្នាំ រូបនេះចុះជណ្ដើរមកភ្លាម មានអ្នករង់ចាំរួចជាស្រេច ហើយពេល យូប៊ីន មកដល់សំឡេងស្រែកហ៊ោកញ្ជ្រៀវពេញផ្សារក៏បានបន្លឺឡើង។
តារាស្រីដែលទៅពីកម្ពុជារូបនេះ ក៏មិនភ្លេចលើកដៃសំពះដែលជាការគោរពតបតទៅវិញផងដែរទៅកាន់អ្នកគាំទ្រ។ សង្សារតារាប្រុស ខាត់ វ៉ៃហាំង ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ ហ្វេនទាំងចាស់ទាំងក្មេងប្រុស-ស្រី សុទ្ធតែស្រលាញ់ចូលចិត្តនាងគ្រប់គ្នា។
តួឯកស្រីរឿង «លួចស្នេហ៍គូដណ្ដឹង» គឺស្ថិតក្នុងតារាងកំពូលតារារបស់ប្រទេសកម្ពុជាព្រោះមានមិនត្រឹមមានទីផ្សារការងារ និងហ្វេននៅប្រទេសជិតខាងឡើយ តែ យូប៊ីន ក៏មានទីផ្សារការងារទៅខាងប៉ែកអឺរ៉ុបដែរ មានទាំងចូលរួមកម្មវិធី Fashion Show នៅប៉ារីសឲ្យប្រេន Dior ដើរម៉ូដឲ្យប្រេន Celia ព្រមទាំងដើរលេងកម្រាលព្រំក្រហម Cannes Film Festival 2023 និង Cannes Film Festival 2024 ថែមទៀតផង៕

































Account
Security
Favourite Content