កាលពីម្សិលមិញនេះ UNICEF Cambodia – ដើម្បីកុមារគ្រប់រូប បានរៀបចំកម្មវិធីប្រកាសការតែងតាំងមួយដល់កញ្ញា ស៊ីន យូប៊ីន ក្នុងនាមជាទូតសុឆន្ទៈផ្លូវការដំបូងគេបង្អស់របស់អង្គការយូនីសេហ្វប្រចាំកម្ពុជា។ ដោយនេះគឺជាមោទនភាពមួយរបស់កញ្ញា ហើយតារាស្រីរូបនេះក៏សកម្មក្នុងការងារសប្បុរសធម៌របស់ UNICEF នេះច្រើនឆ្នាំមកហើយ។

ដើម្បីអបអរទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ “ រួមគ្នាដើម្បីកុមារគ្រប់រូប” និងពិធីប្រកាសតែងតាំងទូតសុឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា កាលពីម្សិលមិញថ្ងៃ ១ មិថុនា មានការចូលរួមទាំងសិល្បករ សិល្បការិនី ព្រមទាំងវត្តមានថ្នាក់ដឹកនាំស្ថាប័នធំៗ និងសំខាន់ៗជាច្រើនរូប។
យូប៊ីន បានលើកឡើងថា នាងពិតជាមានមោទនភាព និងកិត្តិយសដ៏វិសេសវិសាល ដែលត្រូវបានផ្ដល់សេចក្ដីទុកចិត្តឲ្យទទួលនូវភារកិច្ចជា «ទូតសុឆន្ទៈ» ដំបូងគេបង្អស់របស់អង្គការ UNICEF ប្រចាំកម្ពុជា។ តារាស្រីខ្មែរដែលលេចធ្លោបានថ្លែងអំណរគុណទៅកាន់ UNICEF ព្រោះថា នេះមិនមែនគ្រាន់តែជាកិត្តិយស ប៉ុន្តែជា «កាតព្វកិច្ចខាងមនសិការ និងជាបេសកកម្មមនុស្សធម៌ដ៏ពិសិដ្ឋ» ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់នាងខ្ញុំ ដើម្បីធ្វើជាប្រយោជន៍ និងជាខែលការពារកុមារកម្ពុជាគ្រប់រូប។


នាឱកាសនោះ ស៊ីន យូប៊ីន បានបន្ថែមទៀតការរៀបចំព្រឹត្តិការណ៍របស់ UNICEF ឲ្យស្របនឹង «ទិវាកុមារអន្តរជាតិ ១ មិថុនា» ជាការដាស់តឿនមនសិការរួម ក្នុងការបង្កើនការគាំពារ និងស្ដាប់សំឡេងកុមារ ដើម្បីរួមគ្នាស្ថាបនាអនាគតដ៏រុងរឿងសម្រាប់ពួកគេ។
តារាសម្ដែងស្រីនាំមុខរបស់កម្ពុជា ស៊ីន យូប៊ីន អំឡុងពេលដែលថៃឈ្លានពានកម្ពុជា នាងបានសហការជាមួយ UNICEF Cambodia យ៉ាងសកម្មក្នុងការរៀបចំចុះទៅជួយកុមារងាយរងគ្រោះដោយសារសង្គ្រាម នៅខេត្តតាមបណ្ដោយព្រំដែន៕










រូបភាព៖ សមាគមសិល្បករខ្មែរ និង Chanmony Pich






















































Account
Security
Favourite Content