តាំងពីដើមឆ្នាំ ២០២៣ ការងារសិល្បៈ ស៊ីន យូប៊ីន ត្រូវប៉ាន់ខ្លាំងឡើងៗ មានទាំងទៅចូលរួម fashion week នៅបារាំង ព្រមទាំងដើរម៉ូដនៅទៅនោះឲ្យប្រេនល្បីឈ្មោះមួយបន្ថែមទៀត។ គ្រាន់តែត្រឡប់ពីប៉ារីសមិនបានប៉ុន្មានផងគូស្នេហ៍របស់ វៃហាំង ក៏ទទួលបានការងារលំដាប់មួយទៀត គឺក្លាយជាតារាស្រីខ្មែរដំបូងបានថតគ្របមុខឲ្យទស្សនាវដ្ដី harper’s bazaar។
ថ្ងៃនេះទៀតសោត តារាស្រីវ័យ ២៧ ឆ្នាំ ក៏បានប្រកាសថានាងទើបក្លាយជាអ្នកតំណាងម៉ាកសម្លៀកបំពាក់ dapper ដែលមានប្រភពពីសហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានោះដែរ ហាង dapper ប្រចាំនៅប្រទេសកម្ពុជាក៏ចេញមកប្រកាស និងសម្ដែងក្ដីរីករាយ ដែល យូប៊ីន បានក្លាយជា BA របស់ខ្លួន។
ងាកមកស្រីស្អាត ដែលកំពុងត្រូវប៉ាន់ទីផ្សារសិល្បៈទាំងក្នុង និងក្រៅប្រទេសរូបនេះ បានរៀបរាប់ទាំងរំភើបនៅលើហ្វេសប៊ុកខ្លួនថា ” នាងខ្ញុំគឺជា brand ambassador ថ្មីរបស់ dapper ប្រចាំនៅប្រទេសកម្ពុជាឆ្នាំនេះ ហើយនាងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានចូលរួមដំណើរជាមួយគ្រួរសារdapper សម្រាប់ហ្វេនៗដែលនិយមចូលចិត្តនូវ style សម្លៀកបំពាក់របស់YUBIN កុំភ្លេចតាមដានទាំងអស់គ្នានៅលើ social media platform របស់ dapper Cambodia ដូចជា ig : @dapper_in_cambodia fb: Dapper in Cambodia និង social media platform របស់ YUBIN ផ្ទាល់ ig @yubinshin_official fb: shin yubin ស៊ីនយូប៊ីន tiktok: @yubinshin អ្វីដែលពិសេសអាចនិងទទួលបានកាដូរពិសេសៗជាច្រើនពី Dapper Cambodia ទៀតហ៎ ”។

គួរបញ្ជាក់ថាចុងឆ្នាំមុន នាង និងគូស្នេហ៍ បានដឹកដៃគ្នាទៅទទួលពានរង្វាន់ជាច្រើននៅប្រទេសថៃ ហើយឆ្នាំថ្មី ២០២៣ ក៏មានការងារជាហូរហែចូលមក សឹងតែរកពេលទំនេរគ្មាន ដោយទទួលទាំងថតរឿងដុំ និងរឿងភាគ ចូលរួមកម្មវីធីលំដាប់ពិភពលោក ដើរម៉ូដឲ្យប្រេន Celia ហើយកាលពីខែមុនបានចូលរួមកម្មវិធី SEWA XJT របស់ កំពូលតារាថៃ ២ រូប គឺ Woonsen និង Janie Tienphosuwan៕























Account
Security
Favourite Content