មូលហេតុ នេនថៃ មិនទទួលថតរឿងច្រើន បើទោះរូបរាងត្រូវប៉ាន់

គេនៅចាំបានថា បុរសសាច់ដុំ ថៃ ចាន់ឡៃ ហៅ​ នេនថៃ ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកចូលរួមសម្តែងក្នុងរឿងបែបព្រះពុទ្ធសាសនា «សទ្ធាមាណព» ដែលតួស្រីសម្តែងដោយ កញ្ញា ពេជ្រ ចរណៃ។

នេនថៃ ត្រូវគេស្គាល់ច្បាស់ថាជាអតីតសង្ឃ តែចាប់តាំងពីលោកលាចាកសិក្ខាបទមក នេនថៃ បានលេចមុខក្នុង​ការងារសិល្បៈច្រើន ហើយតាមការកត់សម្គាល់ទីផ្សារ​លោកក៏ខ្ពស់ខ្លាំងមិនធម្មតានោះដែរ។ ជាក់ស្តែង ចាប់តាំងពីប្រឡូកសិល្បៈមក លោកបានប្រចាំការនៅទូរទស្សន៍ MyTV ជាគ្រូបង្រៀនក្នុងកម្មវិធី «តោះរៀនភាសា» ហើយបានផលិតរឿងខ្លួនឯង និងជាធ្វើជា Influencer លើទំព័រហ្វេសប៊ុកខ្លួនឯង ដែលភាគច្រើនលោកធ្វើការចែករំលែក និង review ផលិតផល-ចំណេះដឹងជាច្រើនចែកដល់អ្នកប្រើប្រាស់បណ្តាញសង្គមជាដើម។

ដោយសាររូបរាងកាយមាំមួនសាច់ដុំកង់ៗ អន្ទិត ​ថៃ រមែងត្រូវផលិតករអញ្ញើញឱ្យចូលរួមសម្តែងក្នុងរឿងបុរាណជាញឹកញាប់ ប៉ុន្តែគួរឱ្យសោកស្តាយ សាមីខ្លួន​ទៅវិញទេដែលមិនទទួលថតច្រើន។ ហេតុផលនោះ គឺដោយសារតែកម្រៃដែលទទួលបានពីការថតរឿងតិចជាងកម្រៃទទួលបានពីការ review ផលិតផលផ្សេងៗ ដូច្នេះ លោកសុខចិត្តធ្វើជាអ្នកធ្វើការឯករាជ្យ (Freelance) ព្រោះពេលទំនេរលោកចូលចិត្តបង្ហាញពីវប្បធម៌ដោយខ្លួនឯង ក៏ដូចជាបង្ហាញពីវប្បធម៌តាមរយៈការថតរូបឈុតសម្លៀកបំពាក់បុរាណជាដើម។

កូនអ្នកខេត្តពោធិ៍សាត់រូបនេះ លើកឡើងថា លោកក៏មានអារម្មណ៍សោកស្តាយដូចគ្នាដែលបាត់បង់ឱកាសថតរឿងច្រើនបែបនេះ ប៉ុន្តែយ៉ាងណាពេលនេះវ័យលោករៀងជ្រេបន្តិចហើយ លោកមិនអាចនៅផ្តេចផ្តួលបានទេ ត្រូវធ្វើអ្វីដើម្បីឱ្យខ្លួនមានទីពឹងនៅថ្ងៃអនាគត។

សូមជម្រាបថា បច្ចុប្បន្ន លោក ថៃ ចាន់ឡៃ អាយុ ៣១ ឆ្នាំ។ ​លោកធ្លាប់បាន​បួស​រៀន​ចំនួន ១៥វស្សា​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា​។ កម្លោះសង្ហាសាច់ដុំកង់ៗនេះ ​មាន​ស្រុកកំណើត​នៅ​ខេត្ដ​ពោធិ៍សាត់​ និង​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ច្បាប់ ​នៅ​សាលា​ភូមិន្ទ​នីតិ​សាស្ដ្រ​ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច នៅរាជធានីភ្នំពេញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម