យីអ៊ុនឡើងស្រឺតៗ! ស៊ីន យូប៊ីន ក្លាយជា BA ប្រេនសម្លៀកបំពាក់ល្បីមួយទៀតហើយ

តាំងពី​ដើម​ឆ្នាំ ២០២៣ ការងារ​សិល្បៈ ស៊ីន យូប៊ីន ត្រូវ​ប៉ាន់​ខ្លាំង​ឡើង​ៗ មាន​ទាំងទៅ​ចូលរួម fashion week នៅ​បារាំង ព្រម​ទាំង​ដើរ​ម៉ូដ​នៅ​ទៅ​នោះ​ឲ្យ​ប្រេន​ល្បី​ឈ្មោះ​មួយ​បន្ថែម​ទៀត។ គ្រាន់តែ​ត្រឡប់ពី​ប៉ារីស​មិន​បាន​ប៉ុន្មាន​ផង​គូស្នេហ៍​របស់ វៃហាំង ក៏​ទទួល​បាន​ការងារ​លំដាប់​មួយ​ទៀត គឺ​ក្លាយជា​តារា​ស្រី​ខ្មែរ​ដំបូង​បាន​ថត​គ្រប​មុខ​ឲ្យ​ទស្សនាវដ្ដី harper’s bazaar។

ថ្ងៃ​នេះ​ទៀតសោត តារា​ស្រី​វ័យ ២៧ ឆ្នាំ​ ក៏​បាន​ប្រកាស​ថា​នាង​ទើប​ក្លាយ​ជា​អ្នក​តំណាង​ម៉ាក​សម្លៀកបំពាក់​ dapper ដែល​មាន​ប្រភព​ពីសហរដ្ឋអាមេរិក។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ហាង dapper ប្រចាំ​នៅ​ប្រទេស​​កម្ពុជា​​ក៏​ចេញ​មក​ប្រកាស​ និង​សម្ដែង​ក្ដី​រីករាយ ដែល យូប៊ីន បាន​ក្លាយជា BA របស់​ខ្លួន។

ងាក​មក​ស្រី​ស្អាត ដែល​កំពុង​ត្រូវ​ប៉ាន់​ទីផ្សារ​សិល្បៈ​ទាំង​ក្នុង និង​ក្រៅ​​ប្រទេស​រូប​នេះ បាន​រៀបរាប់​ទាំង​​រំភើប​នៅ​លើ​ហ្វេសប៊ុក​ខ្លួន​ថា ” នាង​ខ្ញុំ​គឺជា brand ambassador ថ្មី​របស់ dapper ប្រចាំ​នៅ​ប្រទេស​​កម្ពុជា​ឆ្នាំ​នេះ ​ ហើយ​នាង​ខ្ញុំ​ពិត​ជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ជា​ខ្លាំង​ដែល​បាន​ចូលរួម​ដំណើរ​ជាមួយ​គ្រួរសារdapper សម្រាប់​ហ្វេន​ៗ​ដែល​និយម​ចូលចិត្ត​នូវ style សម្លៀកបំពាក់​របស់YUBIN កុំភ្លេច​តាមដាន​ទាំង​អស់គ្នា​នៅ​លើ social media platform របស់ dapper Cambodia ដូចជា ig : @dapper_in_cambodia fb: Dapper in Cambodia និង​ social media platform របស់ YUBIN ផ្ទាល់ ig @yubinshin_official fb: shin yubin ស៊ីនយូប៊ីន tiktok: @yubinshin អ្វី​ដែល​ពិសេស​អាច​និង​ទទួល​បាន​កាដូរ​ពិសេស​ៗ​ជាច្រើន​ពី Dapper Cambodia ទៀត​ហ៎ ”។

គួរ​បញ្ជាក់​ថា​ចុង​ឆ្នាំ​មុន នាង និង​គូស្នេហ៍ បាន​ដឹក​ដៃ​គ្នា​ទៅ​ទទួល​ពានរង្វាន់​ជាច្រើន​នៅ​ប្រទេស​ថៃ ហើយ​ឆ្នាំ​ថ្មី ២០២៣ ក៏​មាន​ការងារ​ជា​ហូរហែ​ចូល​មក សឹងតែ​រក​ពេល​ទំនេរ​គ្មាន ដោយ​ទទួល​ទាំង​ថត​រឿង​ដុំ និង​រឿង​ភាគ ចូលរួមកម្មវីធីលំដាប់ពិភពលោក ដើរម៉ូដឲ្យប្រេន Celia ហើយ​កាលពី​ខែ​មុន​បាន​ចូលរួមកម្មវិធី SEWA XJT របស់ កំពូល​តារា​ថៃ ២ រូប គឺ Woonsen និង Janie Tienphosuwan៕ ​​​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោច

ម៉ូដែលវ័យក្មេង Isabella Galliano របស់កម្ពុជាឈ្នះ Cosmo Kid’s Star 2026 នៅវៀតណាម

តារា​ម៉ូដែល​វ័យ​ក្មេង Isabella Galliano បាន​នាំ​មក​នូវ​ជ័យជម្នះ​មួយ​កម​កម្ពុជា ក្នុង​នាម​ជា Winner Cosmo Kid’s Star 2026 នៅ​ប្រទេស​វៀតណាម​កាលពី​ពេល​ថ្មី​ៗ​នេះ។ ក្នុង​វ័យ ១៣ ឆ្នាំ កូន​កាត់​ខ្មែរ​អាមេរិក Isabella បាន​ធ្វើឲ្យ​

វណ្ណដា ទម្លាក់ ៣ បទ រ៉ាយរ៉ាប់​រឿង​ខ្លោចផ្សា​នៃ​ក្ដីស្នេហាក្នុងចម្រៀង ផ្អើលអស់អ្នកគាំទ្រលើបណ្ដាញសង្គម

រឿងរ៉ាវ​ជីវិត​​កំពូល​តារា​រ៉េប ម៉ាន់ វណ្ណដា តែងតែ​ត្រូវ​បាន​អ្នក​ស្អប់ លើក​យក​មក​បើក​កកាយ​គ្រប់សព្វ​បែប​យ៉ាង រហូត​ដល់​គ្រប់ platform បណ្ដាញ​សង្គម វែកញែក​រឿងហេតុ​ផ្ទាល់ខ្លួន ឯក​ជនភាព ទោះ​ល្បី​ឈ្មោះ​ក៏​គ្មាន​សេចក្ដី​សុខ។ ទ្រាំ​នឹង​ទុក្ខ​ខ្លោចផ្សា