បុគ្គលសំខាន់ម្នាក់នេះ ជំរុញ ស៊ីន យូប៊ីន ព្រម​ថតរឿងដុំឡើងវិញ ក្រោយខកខានជិត៥ ឆ្នាំ

ធ្មេចបើកៗរយៈពេលប្រមាណជិត៥ ឆ្នាំហើយដែល ស៊ីន យូប៊ីន ខកខានបញ្ចេញស្នាដៃរឿងដុំតាមរោងភាព​យន្ត ដោយនាងផ្តោតលើតែការថតរឿងភាគ សម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំថ្មី ២០២៣ នេះ ទស្សនិកជននឹងបានឃើញវត្តមានតារាសម្តែងឆ្នើមលំដាប់ប្រទេសរូបនេះលើ​រោងភាពយន្តវិញ តាមរយៈរឿង «លោកប៉ាមហាកូរ» វគ្គ២ របស់ផលិតកម្ម LD។

តាមការឱ្យដឹងរបស់ស្រីស្រស់សោភារូបនេះ ការដែលនាងព្រមទទួលថតរឿងដុំថ្មីនេះ ព្រោះតែបុគ្គលសំខាន់ម្នាក់គត់ នោះគឺតារាសម្តែងជើងចាស់ លោក ទេព រិន្ទដារ៉ូ។ ត្បិតកន្លងមកនាង និងតារាសម្តែងចាស់វស្សានេះធ្លាប់រួមការងារជាមួយគ្នាហើយក៏ពិតមែន តែមិនធ្លាប់មានឱកាសសម្តែងប៉ះគ្នាតែម្តងណានោះទេ ដូច្នេះគ្រាន់តែបានដឹងសាច់រឿងនេះភ្លាម ហើយដឹងថាត្រូវសម្តែងប៉ះតារាជើងចាស់រូបនេះ នាងសុខចិត្តលៃលកពេលថតរឿងដុំនេះឱ្យខានតែបាន។

យូប៊ីន សុំមិនលម្អិតពីសាច់រឿងទាំងស្រុងទេ ប្រាប់បានតែថា ក្នុងរឿងនេះទំនាក់ទំនងនាងនិងលោក ទេព រិន្ទដារ៉ូ មិនធម្មតានោះឡើយ។ ចំណែក តួអង្គពោះម៉ាយទ្រព្យស្តុក សម្តែងដោយកំពូលតារាសម្ដែង​ជើងចាស់ ទេព រិន្ទដារ៉ូ លើកឡើងថា ទស្សនិកជនពិតជាប្លែកជាមួយតួអង្គក្នុងរឿងនេះ ដោយសារកន្លងមក យូប៊ីន មិនធ្លាប់សម្តែងតួអង្គបែបនេះឡើយ សូម្បីតែលោកក៏មើលទៅប្លែកដូចគ្នាដែរ។ តារាសម្តែងទាំងពីររូបផ្តាំថា ទស្សនិកជនត្រៀមតែសើចរឿងនេះទៅ ព្រោះមានឈុតឆាកសម្តែងកំប្លុកកំប្លែងច្រើនជាងវគ្គ១ទៅទៀត។ 

ក្រៅពីបន្ថែមតួអង្គ ស៊ីន យូប៊ីន អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងក៏បញ្ចូលតួអង្គថ្មីៗជាច្រើនទៀត ដើម្បីមកញ៉ាំងឱ្យរឿងនេះកាន់តែប្រទាក់ក្រឡា ហើយល្អមើលជាងមុន។ តាមការគ្រោងទុករឿង «លោកប៉ាមហាកូរ» វគ្គ២ នឹងបញ្ចប់ការថតនៅចុងខែនេះ ហើយត្រៀមចាក់បញ្ចាំងតាមបណ្តារោងភាពយន្តនាពេលឆាប់ៗនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត