បញ្ញាសិប្បនិម្មិត ឬ AI កំពុងដើរតួនាទីច្រើនឡើងៗនៅក្នុងសង្គមបច្ចុប្បន្ន តួយ៉ាងដូចជារឿងមេធាវី Robotនេះ។ ស្ដាប់ទៅជារឿងមិនគួរឲ្យជឿ តែវាកំពុងតែជិតកើតឡើងហើយពោលគឺនៅខែក្រោយនេះក្នុងតុលាការសហរដ្ឋអាមេរិក។ មេធាវីជាមនុស្សយន្តនេះត្រូវបានបង្កើតដោយក្រុមហ៊ុន DoNotPay ដែលជាក្រុមហ៊ុនមួយបង្កើតក្នុងឆ្នាំ ២០១៥ ដោយនិស្សិតទើបបញ្ជាប់ការសិក្សាពីសកលវិទ្យាល័យ Standford។

ករណីកាត់ក្ដី មេធាវីរ៉ូបូតដែលដំណើរការដោយ AI នេះនឹងជួយរម្លឹកជនជាប់ចោទ លើកឡើងនូវអំណះអំណាងល្អបំផុត ដើម្បីការពារខ្លួននៅក្នុងសវនាការមួយដែលនឹងត្រូវបានធ្វើឡើងនៅខែខាងមុខ។ យោងទៅតាមគេហទំព័រ New Scientist បានឲ្យដឹងថា AI នឹងដំឡើងនៅលើទូរស័ព្ទដៃ ហើយលើកឡើងនូវការក្រើនរលឹក និងផ្ដល់យោបល់ទៅជនជាប់ចោទ តាមរយៈកាស។
មេធាវីរ៉ូបូតបំពាក់បញ្ញាសិប្បនិម្មិតរបស់ក្រុមហ៊ុន DoNotPay នេះ ត្រូវបានអភិវឌ្ឍក្នុងទម្រង់ Chatbot ជាកម្មវិធីកុំព្យូទ័រដែលអាចជជែកតទល់នឹងគ្នាបាន។ ជុំវិញការការពារខាងលើនេះក្រុមហ៊ុន DoNotPaនឹងចេញថ្លៃពិន័យទាំងអស់ បើសិនមេធាវី AI របស់ពួកគេនេះ មិនអាចជួយឱ្យជនជាប់ចោទឈ្នះក្ដី។
អ្នកវិទ្យាសាស្ត្រកុំព្យូទ័រវ័យក្មេងទើបបញ្ចប់ការសិក្សា និងជាស្ថាបនិក DoNotPay លោក Joshua Browder ក៏បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនជុំវិញការបង្កើតបច្ចេកវិទ្យានេះឡើងផងដែរ។ លោកថា «ដើម្បីជួយកាត់បន្ថយការចំណាយរបស់ជនជាប់ចោទ គាត់ចង់ឲ្យកម្មវិធីរបស់គាត់ដើរតួនាទីជំនួសមេធាវីតែម្ដងទៅថ្ងៃមុខ»។

យ៉ាងណា មកទល់ពេលនេះក្រុមហ៊ុន DoNotPay ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍មេធាវី Robot នេះ បន្តនៅស្ងៀមស្ងាត់មិនទាន់បញ្ជាក់ពីទីតាំងតុលាការដែលគេត្រូវចូល និងមិនបានបញ្ជាក់សូម្បីឈ្មោះកូនក្ដី (ជនជាប់ចោទ) នៅឡើយទេ៕
























































Account
Security
Favourite Content